Bruno Fernandes និង Pogba បានបង្ហាញ​ចេតនា​ចង់​ឈ្នះ អំឡុងពេល​ហ្វឹកហាត់​

0
1426

កីឡាករ​ពីររូប​រប​ស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គឺ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) និង ផូ​ល ប៉ុក​បា (Paul Pogba) បានបង្ហាញ​ចេតនា​ចង់​ឈ្នះ ចាប់តាំងពី​វិលត្រឡប់​មកកាន់​ការ​ហ្វឹក ហាត់​វិញ នេះ​បើតាម​ការអះអាង​របស់​កីឡាករ លូក ស (Luke Shaw) ។​
​ ​
​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ហ្វឺ​ណាន​ដេ​ស និង ប៉ុក​បា ដែល​យូ​ណាយ​ធី​ត​ផ្ទេរ​ក្នុងតម្លៃ​ខ្ពស់ ជាងគេ​នោះបាន​បង្ហាញ​មហិច្ឆតា​ខ្ពស់​ក្នុង​ការនាំយក​ជ័យជម្នះ​ជូន​ក្រុម​។​
​ ​
​ហ្វឺ​ណាន​ដេ​ស បានមក​ជាន់​ទីលាន ចាប់ផ្តើម​ពី​ត្រឡប់មកវិញ​កាលពី​ខែមករា ដោយ​កីឡាករ រូបនេះ​បានបង្ហាញ​ឥរិយាបថ​ថ្មី​។ ផ្ទុយទៅវិញ ប៉ុក​បា រង ការរិះគន់​ដោយសារតែ​ឥរិយាបថ នៅ​រដូវ​កាល​នេះ​។​


​ ​
​ប៉ុន្តែ​ខណៈពេល​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ចាប់ផ្តើម​ត្រៀមខ្លួន​សម្រាប់​ការបន្ត​រដូវ​កាល លូក ស បាន​រំលេច​ពី​សកម្មភាព​របស់​ខ្សែបម្រើ​ទាំង​នៅពេល​ហ្វឹកហាត់​។​
​ ​
​លូក បាន​និយាយថា “​កាលពី​ថ្ងៃ​អង្គារ យើង​ឃើញ​ក្រុម​កីឡាករ​មាន ផូ​ល ប្រ៊ូ​ណូ អែន​ជេ​ល និង ណេ​ម៉ាន​ចា ហើយ​កីឡា​ករទាំង​បួន​នេះ​មើលទៅ​ដូចជា​រឹងមាំ​មែនទែន​។ មានការ​ប្រកួត​ច្រើន និង​ការស្រែក​។ វា​ច្បាស់​ណាស់​ថា គ្រប់គ្នា​មានបំណង​ចង់​ឈ្នះ​ការប្រកួត​សូម្បី​នៅក្នុងពេល ហ្វឹកហាត់​។ យើង​ខកខាន​ការប្រកួត​នេះ​”​។​
​ ​
​ហ្វឺ​ណាន​ដេ​ស រកបាន​៣​គ្រាប់​សម្រាប់​យូ​ណាយ​ធី​ត​ចាប់តាំងពី​ចូលរួម​និង​មាន​ឥទ្ធិពល​ខ្លាំង​។ អ្នកខ្លះ​ជឿថា គុណភាព​របស់ ប៉ុក​បា អាច​នឹងធ្វើ​ឲ្យ​ក្លិប​យូ​ណាយ​ធី​ត​ពិបាក​សម្រេចចិត្ត​ក្នុងការ លក់​ចេញ​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ដែល​តែងតែ​ការពារ​កីឡាករ​បារាំង រូបនេះ​គឺ​ពេញចិត្ត​នឹងដាក់​ឲ្យ​កីឡាករ​ទាំងពីរ​លេង​ជា​ដៃគូ​និង​គ្នា​៕