ក្រុមតោខៀវ Chelsea បានសម្រេចអនាគតរបស់ Kepa

0
687

ទូរទស្សន៍ Sky Sports បានរាយការណ៍ថា ក្លឹបតោខៀវមានកិច្ចព្រមព្រៀងក្នុងការជ្រើសរើសអ្នកចាំទី Edouard Mendy ពី Rennes ។ អ្នកចាំទីរូបនេះកើតនៅឆ្នាំ ១៩៩២ មានការពិនិត្យសុខភាពមុនពេលចុះកិច្ចសន្យា ៥ ឆ្នាំជាមួយក្លឹបម្ចាស់ផ្ទះ Stamford Bridge ។ Mendy ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្រុមថ្មីក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ។

មុននេះក្លិបតោខៀវ Chelsea បានផ្តល់ប្រាក់ចំនួន ១៤ លានផោនសម្រាប់ Mendy តែត្រូវបានបដិសេធ។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មួយនេះ បានសម្រេចចិត្តចំណាយ ៨ លានផោនបន្ថែមទៀតដើម្បីបញ្ចប់ការផ្ទេរនេះឆាប់ៗ បន្ទាប់ពីបានឃើញការថយចុះរបស់ Kepa នៅក្នុងក្របខ័ណ្ឌ Premier League ។