ការត្រលប់ទៅ Juventus វិញ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ Paul Pogba

0
749

អតីតតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus លោក Claudio Marchisio បានបញ្ជាក់ថា លោកពិតជាចង់ឃើញវត្តមានរបស់ខ្សែបម្រើ Paul Pogba វិលត្រឡប់មករកក្រុមទួរីនវិញនៅរដូវក្តៅនេះ។

ទោះបីជាត្រូវបានយល់ព្រមលក់ខ្សែបម្រើ Paul Pogba (នៅពេលនោះលេងលេចធ្លោណាស់) សម្រាប់ MU ហើយប្រមូលបានប្រហែល ៨៩.៥ លានផោន ប៉ុន្តែក្រុមសេះបង្កង់ Juventus នៅតែ«ចងចាំ»តារាបារាំងរូបនេះ។

កិច្ចសន្យាកុងត្រារបស់ Pogba ជាមួយម្ចាស់កីឡដ្ឋាន Old Trafford គឺមានរយៈពេលជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ​ ហើយកីឡាករដែលកើតនៅឆ្នាំ ១៩៩៣ មិនត្រូវបានរំពឹងថានឹងចុះកុងត្រាថ្មីទេខណៈដែលបង្ហាញពីគោលបំណងចង់ចាកចេញ។ ហេតុដូច្នេះហើយនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ក្រុម Juventus ដើម្បីបំពេញបេសកកម្មការជួបជុំជាមួយ Pogba នោះទេ។

ដោយដឹងពីព័ត៌មាននេះ Claudio Marchisioបាននិយាយថា៖

ខ្ញុំសង្ឃឹមថា Pogba នឹងវិលត្រឡប់ទៅទីក្រុង Turin វិញ។ ពេលនេះសមស្របសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ។ កាលពីឆ្នាំមុនខ្ញុំបានជួបគាត់នៅក្នុងព្រឹត្តិការណ៍មួយ។ ខ្ញុំបានផ្ដល់យោបល់ទៅកាន់ Pogba ថាគួតែត្រឡប់មក Juventus វិញ ព្រោះវាគឺជាកន្លែងឈរជើងដ៏ល្អបំផុតសម្រាប់គាត់ដើម្បីបង្ហាញពីសមត្ថភាពរបស់គាត់” ។

“ខ្ញុំនឹងសប្បាយចិត្តប្រសិនបើ Pogba វិលត្រឡប់មកកាន់ក្លឹប Juventus នៅរដូវក្តៅនេះ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើងវានឹងល្អសម្រាប់គ្រប់ភាគីទាំងអស់។ គាត់ស៊ាំនឹងបរិយាកាសកីឡាបាល់ទាត់នៅ Serie A ហើយនឹងពិតជាជួយភាពខ្លាំងរបស់ក្រុមសេះបង្កង់ Juventus ត្រូវបានធ្វើឱ្យប្រសើរឡើងគួរឱ្យកត់សម្គាល់។ ជាមួយ Pogba និង Ronaldo នៅក្នុងក្រុមក្រុមរបស់លោក Sarri អាចមានលទ្ធភាពក្នុងការប្រជែងជាមួយក្លឹបណាក៏បាន” ។

យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា MU នឹងទទួលយកខ្សែបម្រើ Paul Pogba អោយវិលត្រឡប់មកកាន់ក្លឹប Juventus វិញប្រសិនបើក្រុម Turin អនុញ្ញាតអោយ Miralem Pjanic និង Douglas Costa ចាកចេញក្នុងទិសដៅផ្ទុយ៕