តម្លៃខ្លួនសម្រាប់កុងត្រាថ្មីរបស់ Phil Foden នៅ Man City មានប្រមាណជា៣ម៉ឺនផោន

0
616

Manchester City បានរៀបចំកុងត្រាថ្មីរួចហើយសម្រាប់កីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Phil Foden។ កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អមែនទែន ជាពិសេស Phil Foden បានរកគ្រាប់បាន​ទាំងពីរជើងក្នុងការប្រកួតទល់ជាមួយ Borussia Dortmund។ ក្នុងរដូវកាលនេះ Phil Foden បង្ហាញខ្លួនបាន​ ៤០ប្រកួត រកគ្រាប់បាល់បាន១៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៩ដង ក្នងនាមជាខ្សែរបម្រើ។

គួរបញ្ជាក់ផងដែរថាកុងត្រាចាស់របស់ Phil Foden នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៤ រួមជាមួយនឹងតម្លៃខ្លួន​ ៣ម៉ឺនផោន (៤ម៉ឺនដុល្លា) ក្នុង១សប្តាហ៍ ចំណែកឯកុងត្រាថ្មីដែល Manchester City រៀបចំនោះគឺ Phil Foden ត្រូវបន្តលេងនៅទឹកដី Etihad Stadium រហូតដល់ឆ្នាំ២០២៦ រួមជាមួយនឹងតម្លៃខ្លួន ១០ម៉ឺនផោន​ (១៣ម៉ឺនដុល្លា) ក្នុង១សប្តាហ៍៕