Haaland បដិសេធន៍ចំពោះព័ត៌មានថា រូបគេចូលរួមជាមួយ Real Madrid

0
599

Erling Haaland បញ្ជាក់ថាអាទិភាពទីមួយរបស់គាត់គឺផ្តោតលើការកសាងភាពជោគជ័យឲ្យ Borussia Dortmund ជំនួសឱ្យការគិតពីក្លឹបផ្សេងទៀត។

Haaland បានថ្លែងប្រាប់ Goal ថា៖ “ខ្ញុំគ្រាន់តែផ្តោតលើការលេងនៅលើទីលានកីឡាដ្ឋាន ហើយមិនខ្វល់ពីអ្វីដែលក្លឹបផ្សេងទៀតចង់ផ្ទែរ យករូបខ្ញុំនោះទេ។ ខ្ញុំត្រូវគិតអំពីការងាររបស់ខ្ញុំ។ ខ្ញុំផ្តល់អាទិភាពបំផុតហើយខ្ញុំត្រូវផ្តោតអារម្មណ៍ចំពោះការងារនោះ” ។

Haaland ត្រូវបានគេមើលឃើញថាជាគោលដៅកំពូលរបស់ Real ក្នុងរដូវផ្ទេរខាងមុខនេះ។ គ្រូបង្វឹក Zinedine Zidane មានការខកចិត្តចំពោះការលេងរបស់ Eden Hazard និងមានការព្រួយបារម្ភនៅក្នុងបរិបទដែល Karim Benzema កាន់តែចាស់។ ហេតុដូច្នេះហើយ Real គ្រោងធ្វើរឿងទ្វេដងជាមួយ Haaland និង Kylian Mbappe ។

នៅថ្ងៃទី ១២/៥ គ្រូបង្វឹក Alf Berntseen និងជាអតីតគ្រូរបស់ Haaland បានសង្កត់ធ្ងន់ថា“ ខ្ញុំគិតថាគាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីលេង Real ។ Haaland មានអាយុត្រឹមតែ ១៩ ឆ្នាំមានពេលច្រើនដើម្បីអភិវឌ្ឍ។ ប្រសិនបើក្រុមធំ ៗ មិនជ្រើសរើស Haaland ក្នុងពេលឆាប់ៗនេះពួកគេនឹងសោកស្តាយ” ។

លោក Jose Morais ដែលជាអតីតជំនួយការរបស់ក្រុម Real Madrid ជឿជាក់ថា Haaland មានគុណសម្បត្តិទាំងអស់ដើម្បីទទួលជោគជ័យនៅ Real ។ ប្រសិនបើ “សត្វត្មាតស” ជ្រើសរើស Haaland នៅក្នុងរដូវផ្ទេរកីឡាករខាងមុខនេះ ពួកគេលែងព្រួយបារម្ភអំពីទីតាំងរបស់ខ្សែប្រយុទ្ធនៅពេលដែល Benzema កំពុងធ្លាក់ចុះបន្តិចម្តង ៗ នៃទម្រង់លេង។

Morais បន្តទៀតថា “Haaland បង្ហាញត្រឹមតែក្នុងរយៈពេលដ៏ខ្លីក្នុងអាវ Dortmund ។ តាមគំនិតរបស់ខ្ញុំវាមិនដែលលឿនពេកទេនៅពេលដែលកំពូលកីឡាកររូបនេះជ្រើសរើសពាក់អាវ Real ។ Benzema គឺជាកីឡាករឆ្នើមម្នាក់ដែលបានចូលរួមការសាងគុណសម្បត្តិជាច្រើនដល់ Real ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខ្ញុំគិតថា Haaland គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការជំនួសឲ្យ Benzema ។ Haaland មានភាពស្រដៀងគ្នាខ្លះជាមួយ CR7 ដូចជាកម្លាំង ល្បឿន និងការគិតក្នុងការលេងបាល់ទាត់” ។​

ខ្សែប្រយុទ្ធន័រវេសរូបនេះ លេងបាន ១០ ប្រកួតអោយក្រុម Dortmund នៅ Bundesliga និង Champions League ។ Haaland បណ្តាលឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រាការរកគ្រាប់បាល់ចំនួន ១១គ្រាប់ ។ Real នឹងចំណាយមិនតិចជាង ១០០ លានអឺរ៉ូទេ ប្រសិនបើពួកគេចង់បញ្ចុះបញ្ចូល Dortmund ឱ្យដោះលែង Haaland ៕