Ronaldo ឈរនៅលេខ ២ ដោយបាល់ហ្វ្រីឃីកក្នុងលីគកំពូលអង់គ្លេសក្នុងរយៈពេលជាងមួយទសវត្សរ៍​

0
829

Cristiano Ronaldo ត្រូវរង់ចាំយ៉ាងយូរដើម្បីទទួលបានគ្រាប់បាល់ដំបូងដោយការទាត់បាល់ហ្វ្រីឃីកនៅ Juventus ប៉ុន្តែគាត់មានកំណត់ត្រាល្អណាស់នៅលីគកំពូលអង់គ្លេស។

ទិន្នន័យរបស់ Transfermarkt បានបង្ហាញថាចាប់ពីរដូវកាល ២០០៦/០៧ កីឡាករ Cristiano Ronaldo គឺជាអ្នកទាត់បាល់ពិន័យ Free-kick ដោយផ្ទាល់ច្រើនជាងគេ ដោយឈរចំណាត់ថ្នាក់ទី ២ ក្នុងលីគកំពូលអង់គ្លេស។

អំឡុងពេលលេងឱ្យក្លឹប MU, Ronaldo រកបាន ៩ គ្រាប់ក្នុង ១០១ ប្រកួត។ សមិទ្ធិផលនេះគឺឈរនៅពីក្រោយ Sebastian Larsson ដែលមាន ១១ គ្រាប់បន្ទាប់ពី ២៥៨ ប្រកួតសំរាប់ក្រុម Arsenal, Birmingham និង Sunderland ។

ក្នុងចំណោមគ្រាប់បាល់ទាំង ៤៥គ្រាប់ ដែលទាត់ដោយបាល់ហ្វ្រីឃីកនៅកម្រិតក្លឹប CR7 រកបាន ១ គ្រាប់ជាមួយ Juventus ១២ គ្រាប់ជាមួយ Man Utd និង ៣២ គ្រាប់ជាមួយ Real Madrid ។

Ronaldo រកគ្រាប់បាល់ដំបូងរបស់គាត់ក្នុងអាវ “បីសាចក្រហម” នៅឆ្នាំ ២០០៦ ទល់នឹងក្រុម Fulham ។ កាលពីរដូវកាល ២០០៧/០៨ គាត់ពិតជាផ្ទុះឡើងនៅពេលដែលគាត់រកបាន ៥ គ្រាប់ដោយការទាត់បាល់ហ្វ្រីឃីករួមទាំងស៊ុតបញ្ចូលទីនឹងអតីតក្លឹប Sporting Lisbon នៅ Champions League ។

សម័យ Ronaldo នៅក្មេង បានឃើញការទាត់បាល់ហ្វ្រីឃីកគួរឱ្យចាប់អារម្មណ៍។ ក្នុងរយៈពេល ៧ រដូវជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០០៧/០៨ រួម ៣ ជាមួយ MU និង ៤ ជាមួយ Real Madrid គាត់តែងតែរកគ្រាប់បាល់បាន ៣ គ្រាប់ រឺច្រើនជាងនេះដោយបាល់ហ្រ្វីឃីកៈ ៥ គ្រាប់ ៦ គ្រាប់ ៦ គ្រាប់ ៥ គ្រាប់ ៤ គ្រាប់ ,  ៣គ្រាប់, ៥ គ្រាប់។

នៅចន្លោះឆ្នាំ ២០០៦ ទាល់នឹងបច្ចុប្បន្ននេះ Christian Eriksen ក៏បានបង្ហាញថាខ្លួនជាអ្នកជំនាញទាត់បាល់ដោយសេរីនៅក្នុងក្របខ័ណ្ឌ Premier League ដោយមាន ៨ គ្រាប់ក្នុង ២២៦ ប្រកួតជាមួយ Tottenham ។ តួលេខនេះគឺស្មើនឹង Juan Mata ដែលបានធ្វើក្នុងការប្រកួតចំនួន ២៦០ ប្រកួតជាមួយ Chelsea និង MU ។

ចំណាត់ថ្នាក់បន្ទាប់គឺកីឡាករ Steven Gerrard របស់ក្រុម Liverpool ដែលរកបាន ៧ គ្រាប់ក្នុង ២១១ ប្រកួត។ ក៏មាន ៧ គ្រាប់ផងដែររួមមាន Gylfi Sigurdsson (២៧៣ ប្រកួត) ជាមួយ Tottenham, Swansea និង Everton; Wayne Rooney (៣៥៩ ប្រកួត) ជាមួយ MU និង Everton ៕