Ronaldo មិន​បាន​ទាត់​ប៉េណាល់​ទី​ Immobile រក​បាន​៣១គ្រាប់​ ​ធ្វើឲ្យ​​ស្បែកជើង​មាស កំពុង​តែ​ក្តៅ!

0
687

ក្រោយ​ពេល Ciro Immobile រកបាន១គ្រាប់បន្ថែម​ទៀត​ទល់​នឹងក្រុម Cagliari សរុបរូបគេរកបាន ៣១ ​គ្រាប់ (Top Scorer)​ ជួយ​ឲ្យ​ក្រុម Lazio ​មាន​ ៧២ ​ពិន្ទុ​នៅ​លេខ៤ ​អាច​ធានា​បាន​កៅអីស្វ័យ​ប្រវត្តិ​ចូល​លេង​ពាន​អឺរ៉ុប​ ​​ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប ក្រោយ​រង់ចាំ​អស់​ជាង ១៣ ឆ្នាំ​។

បើ​គិត​តាំង​ពី​លីគ​កំពូល​អ៊ីតាលី​ ​បើក​ឡើង​វិញ Cristiano Ronaldo រក​បាន ៩គ្រាប់​ សរុប​គ្រាប់​បាល់​ ៣០គ្រាប់​ ​នៅឈរលេខ ២ កំពុង​ប្រជែង​ស្បែកជើង​មាស Serie A ។

ចំណែក​ក្រុម​ខ្សោយ​ Udinese អាច​លេង​ឈ្នះ​ Juventus ​លទ្ធផល​ឈ្នះ ២-១​ លើក​ដំបូង​បំផុត​​​នៅ​ក្នុង​កីឡដ្ឋាន​ខ្លួន​ឯង ​គិត​តាំង​ពី​ឆ្នាំ ២០១០ មក។ Juventus ដែល​រក​បាន​១គ្រាប់​ដោយ​ Matthijs De Ligt ធ្វើ​បាន​កំណត់ត្រា​ផ្ទាល់​ខ្លួន​មួយ​ដែរ​ ​ពោល​គឺ ​ជា​ខ្សែ​ការពារ ដែល​អាច​ស៊ុត​បញ្ចូល​ទី​ ក្នុង​ប្រអប់​ក៏​បាន ក្រៅ​ប្រអប់​ក៏​បាន​ ​ដែល​ជា​ស្ថិតិ​ល្អ​ជាង​គេ​ បើ​ធៀប​នឹង​ខ្សែ​ការពារ​ដទៃ​នៅ​ Serie A ​រដូវកាល​នេះ។

​ចំណែក​លទ្ធផល​ចាញ់​បែប​នេះធ្វើឲ្យ​ Juventus ​ពន្យារ​ពេល​លើក​ពាន​សិន​ ​ចាំ​ដល់​ថ្ងៃ​អាទិត្យ​ ​ពេល​ប៉ះ​ក្រុម Sampdoria ​បើ​ឈ្នះ​អាច​លើក​ពាន​តែ​ម្ដង​។

បច្ចុប្បន្ន Juventus មាន ៨០ ពិន្ទុ​លើស ៦ពិន្ទុ​ពី​ក្រុម​លេខ ២ Atalanta ឯលីគនៅសល់ ៣ ប្រកួតទៀតនឹងបិទបញ្ចប់រដូវកាល ៕