ចោរចូលផ្ទះ រ៉ូណាល់ដូ ដើម្បីលួចអាវក្រុម Juventus ដែលមានហត្ថលេខារបស់ Ronaldo ពីលើ

0
1033

មានមិនតិចនោះទេជុំវិញករណីចោរលួចចូលផ្ទះរបស់កីឡាករបាល់ទាត់ល្បីៗកន្លងមក ដើម្បីលួចយកទ្រព្យសម្បត្តិមួយចំនួនរបស់ពួកគេ។​ ដោយឡែករឿងមួយនេះក៏បានកើតឡើងទៅលើផ្ទះរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅលើកោះ​ Madeira របស់ប្រទេសព័រទុយកាល់។

មានបុគ្គលម្នាក់បានលបលួចចូលក្នុងផ្ទះរបស់ Ronaldo នៅពេលដែលអ្នកយាមបានបើកទ្វាចំហរចោល។ ហើយបើតាមកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុគ្គលម្នាក់នោះមិនបានលួចអ្វីច្រើននោះទេ ពោលគឺឃើញរូបគេដើរចេញជាមួយនឹងអាវរបស់ក្រុម Juventus ដែលមានហត្ថលេខារបស់ Ronaldo ពីលើ។​

គួរឲ្យដឹងដែរថាអាវមួយនោះអាចនឹងមានតម្លៃប្រមាណតែ២០០អឺរ៉ូ (ឬ២៣៦ដុល្លារ) ប៉ុណ្ណោះ។ យ៉ាងណាមិញមន្ត្រីនៅក្នុងតំបន់ ក៏កំពុងតែព្យាយាមស្វែងរកបុគ្គលម្នាក់នោះ ដើម្បីយកមកសាកសួរជុំវិញរឿងនេះផងដែរ៕