Solskjaer និយាយថា Pogba យកដៃរងបាល់នៅតំបន់គ្រោះថ្នាក់ដោយសា បាល់លឿនពេកដែលធ្វើឲ្យគេភ្ញាក់ប៉ុណ្ណោះ

0
589

លោកគ្រូបង្វឹក Ole Gunnar Solskjaer បានចេញមកការពារកូនក្រុមរបស់លោកគឺកីឡាករ Paul Pogba ដែលបានបង្កើតកំហុសឲ្យបាល់ប៉េណាល់ទីទៅ West Ham ដោយបានយកដៃទៅរងបាល់នៅក្នុងតំបន់គ្រោះថ្នាក់កាលពីយប់មិញ។

Solskjaer  និយាយដូច្នេះ៖ វាជារឿងធម្មតាទេ នៅពេលដែលមានអ្វីមួយសំដៅមករកមុខ ប្រាកដណាស់យើងនឹងយកដៃទៅរងបែបនេះ។​ ដូចគ្នាដែរកាលពីយប់មិញវាមិនមែនជាចេតនារបស់ Pogba នោះទេដែលយកដៃទៅរងបាល់បែបនេះ ក៏ព្រោះតែបាល់លឿនពេកដែលធ្វើឲ្យគេភ្ញាក់ប៉ុណ្ណោះ។

ដោយឡែកអតីតកីឡាករឆ្នើមរបស់ Manchester United លោក Gary Neville បានបកស្រាយផ្ទុយស្រឡះពីលោក Solskjaer៖

ខ្ញុំមិនយល់ថាហេតុអ្វីបានជា VAR ប្រើពេលយូរយ៉ាងនេះដើម្បីសម្រេចចិត្ត ​ជាក់ស្តែងមើលនឹងភ្នែកទទេក៏ដឹងថាកំហុសនេះជាបាល់ប៉េណាល់ទីដែរ។ Pogba បានយកដៃទៅរងបាល់ដើម្បីកុំឲ្យត្រូវមុខរបស់គេ ហើយការធ្វើបែបនេះវាពិតជាគួរឲ្យអាម៉ាស់ណាស់ក្នុងនាមជាកីឡាករអាជីពម្នាក់៕