Van de Beek បដិសេធន៍ Madrid ហើយជ្រើសរើស Man United

0
575

ថ្មីៗនេះក្រុម Ajax បានប្រកាសពីការបញ្ចុះតម្លៃ Donny Van de Beek ដើម្បីជួយគាត់ក្នុងការស្វែងរកក្លឹបថ្មី។ យោងតាមសារព័ត៌មាន Times តម្លៃរបស់តារាហូឡង់រូបនេះបានធ្លាក់ចុះពី ៥៥ ទៅ ៤០ លានអឺរ៉ូប៉ុណ្ណោះ។ ហើយខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឲបដិសេធន៍ចោល Real Madrid ក្នុងការជ្រើសរើសទៅកាន់ទឹកដី Old Trafford ។

អាជីពរបស់ Donny Van de Beek នៅឯ Ajax ជិតដល់ទីបញ្ចប់ហើយ។ ក្លឹបហូឡង់ដែលមានកេរ្តិ៍ឈ្មោះល្បីមួយនេះ បានបើកទ្វារឱ្យខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះចាកចេញ។ ហើយ Van de Beek មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ ព្រោះគាត់គឺជាគោលដៅស្វែងរកនៃក្លឹបធំៗ ជាច្រើននៅអឺរ៉ុប។

ខ្សែបម្រើវ័យក្មេង Van de Beek មានកិច្ចសន្យាជាមួយ Ajax រហូតដល់ខែមិថុនាឆ្នាំ ២០២២ ប៉ុន្តែក្លឹប Amsterdam សង្ឃឹមថានឹងលក់រូបគេនៅរដូវក្តៅនេះ ព្រោះ Manchester United បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ។ ការចរចាតម្លៃបានចាប់ផ្តើមប្រហែល ៥៥ លានអឺរ៉ូ ហើយនាយកប្រតិបត្តិលោក Edwin van der Sar បានសារភាពថា Real Madrid ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងយកតារាឆ្នើមរូបនេះជាមួយ Man United ផងដែរ។

 

ទោះយ៉ាងណា បញ្ហាគឺថាម៉ាឌ្រីដមានកេរ្តិ៍ឈ្មោះតែមិនហ៊ានដេញថ្លៃទេ ហើយក្រុមបិសាចក្រហម Manchester United បានចរចារយ៉ាងស្វាហាប់ជាមួយ Ajax ។ បន្ទាប់ពីបង្ហាញពីអនាគតរបស់ Van de Beek នៅលើកញ្ចក់ទូរទស្សន៍ NOS ហូឡង់ លោក Edwin van der Sar បានជួយក្លឹបរបស់គាត់ដោយកាត់បន្ថយតម្លៃកីឡាករជាឯកតោភាគីដល់ ៤០ លានអឺរ៉ូ ហើយបិសាចក្រហមមិនខកខានឱកាសមាសនៅពេលយល់ព្រមចូលទៅក្នុងពត៌មានលំអិតនៃកិច្ចសន្យា។

កាសែត The Times បានធានាថា Van de Beek បានបង្ហាញពីបំណងចាកចេញពី Ajax និងចូលចតនៅ Old Trafford ដោយបញ្ជាក់ថាលោកនឹងមិនរង់ចាំ Real Madrid ឡើយ។

ដូចជា Van de Beek នឹងក្លាយជាកីឡាករទីបួននៅក្នុងក្រុមរបស់ Ajax ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ដោយបន្សល់ទុកនូវ Matthijs de Ligt និង Frenkie de Jong រៀងៗខ្លួនទៅកាន់ក្រុម Juventus និង Barcelona កាលពីដើមរដូវក្តៅ ខណៈដែល Chelsea ថ្មីៗនេះបានទិញយក Hakim Ziyech ។

អនាគតរបស់ខ្សែប្រយុទ្ធ Nicolas Tagliafico, Sergino Dest និងអ្នកចាំទី Andre Onana ក៏នឹងចាកចេញផងដែរ នៅពេលដែលរាល់តម្លៃត្រូវបានកំណត់ថ្លៃសមរម្យ និងត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍៕