Sports news
តស់! មកមើល កុងហ្គោ ប៉ះជាមួយ ហ្សាម៉ាអ៊ីក ម្តង ចង់ដឹងថាមួយណាឈ្នះដែរ? 🤩 #fyp #worldcup #trendingreels #viralreelschallenge #football #soccer #congo #jamaica
តស់! មកមើល កុងហ្គោ ប៉ះជាមួយ ហ្សាម៉ាអ៊ីក ម្តង ចង់ដឹងថាមួយណាឈ្នះដែរ? 🤩 #fyp #worldcup #trendingreels #viralreelschallenge #football #soccer #congo #jamaica
កំពូលកីឡាករ Lionel Messi បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងដីជាលើកចុងក្រោយ ដោយជួយក្រុមឈ្នះវ៉េណេស៊ុយអេឡា ៣-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង(CONMEBOL) ថ្ងៃទី៥ កញ្ញា។ Messi ដែលរកបាន ២ គ្រាប់ ក្នុងកីឡដ្ឋាន Monumental ទីក្រុង Buenos Aires លាអ្នកគាំទ្រ និងសន្យាជួបគ្នាម្តងទៀតនៅ World Cup 2026។ ៣គ្រាប់របស់អាហ្សង់ទីន សម្រេចបានដោយប្រធានក្រុមវ័យ ៣៨ឆ្នាំ…
អ្នកចាំទីសញ្ជាតិអ៊ីតាលី បានបង្ហោះលើបណ្តាញសង្គម Instagram របស់ខ្លួនដោយបានបង្ហាញការអរគុណទៅកាន់អ្នកគាំទ្រ និងក្លិប PSG សម្រាប់ការរួមរស់ជាមួយគ្នាពេលកន្លងមក។ អ្នកចាំទី Gianluigi Donnarumma សរសេរដូច្នេះ៖ «ជូនចំពោះអ្នកគាំទ្រក្លិប PSG ដ៏ពិសេស ចាប់តាំងពីថ្ងៃដំបូង ការមកដល់របស់ខ្ញុំ ខ្ញុំបានផ្តល់គ្រង់យ៉ាង ទាំងក្នុងនិងក្រៅទីលាន ដើម្បីអាចស្វែងរកឃើញទីកន្លែងដ៏ពិសេសមួយ ក្នុងការការពារគ្រាប់បាល់សម្រាប់ក្លិបមួយនេះ។ តែជារឿងសោកស្តាយ មនុស្សម្នាក់សម្រេចចិត្តថា ខ្ញុំមិនអាចក្លាយជាសមាជិកក្រុមនេះបានតទៀត ហើយមិនអាចផ្តល់គ្រប់យ៉ាងលើសពីនេះ ក្នុងការជួយក្រុមឱ្យជោគជ័យបានតទៀត។ ខ្ញុំពិតជាខកចិត្ត និងឈឺចាប់ខ្លាំងបំផុត។»។ យ៉ាងណាមិញ គ្រូបង្វឹកក្រុម PSG…
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United សរសើរខ្សែប្រយុទ្ធចំណូលថ្មី Benjamin Sesko មានគុណសម្បត្តិ និងគុណភាពគ្រប់គ្រាន់សមតាមអ្វីដែលក្រុមចង់បានក្នុងការបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថែមទាំងបង្ហាញក្តីសង្ឃឹម នឹងជួយកីឡាករវ័យ ២២ឆ្នាំ ឱ្យបង្កើនសមត្ថភាពភាពបន្ថែមទៀត ក្រោយការផ្ទេរក្នុងតម្លៃថ្លៃទៅ Old Trafford។ Sesko សម្រេចការផ្ទេរចេញពី RB Leipzig ទៅក្លិបបិសាចក្រហម តម្លៃ ៧៦,៥លានអឺរ៉ូ(៨៩លានដុល្លារ) កាលពីសប្តាហ៍មុន បូករួមជាមួយនឹងប្រាក់បូកបន្ថែមលើកទឹកចិត្តប្រមាណ ៨,៥លានអឺរ៉ូ(៩,៩លានដុល្លារ)។ ខ្សែប្រយុទ្ធស្លូវេនី…
Darwin Nunez បានសម្រេចចាកចេញពី Liverpool ក្រុមម្ចាស់ការពារជើងឯក Premier League ទៅចូលរួមក្រុមអារ៉ាប៊ីសាអូឌីត Al Hilal ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយបដិសេធសំណើក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។ តម្លៃនៃការផ្ទេរពុំត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសអះអាងថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត បានបង់ប្រាក់ប្រមាណ ៦១,៦៩លានដុល្លារ បូករួមទាំងប្រាក់បូកបន្ថែម Add-ons ប្រមាណជាង ៥លានដុល្លារ សម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្កាយ វ័យ…
ព័ត៌មានផ្លូវការចុងក្រោយបំផុតគឺ កីឡាករ Son Heung-min ពិតជាបានប្រកាសចាកចេញពីក្លឹប Tottenham Hotspur មែន។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏កក្រើកមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃនេះ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានពន្យល់ថា គាត់ត្រូវការ “បរិយាកាសថ្មី” ដើម្បីជំរុញខ្លួនឯងបន្ថែមទៀត បន្ទាប់ពីបានលេងឲ្យក្លឹបអស់រយៈពេល ១០ ឆ្នាំមកហើយ។ គាត់បានលើកឡើងថា ការឈ្នះពានរង្វាន់ Europa League កាលពីខែឧសភា ធ្វើឲ្យគាត់មានអារម្មណ៍ថាបានសម្រេចអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានជាមួយ Spurs។ មិនទាន់មានការបញ្ជាក់ផ្លូវការអំពីក្លឹបបន្ទាប់របស់គាត់នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា Son…
ក្រុមកីឡាបាល់ទាត់អាយុក្រោម ២៣ឆ្នាំ វៀតណាម បង្កើតប្រវត្តិសាស្រ្តថ្មី ក្លាយជាជើងឯក U23 ASEAN Cup ៣លើកជាប់ៗគ្នា តាមរយៈការយកឈ្នះម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០ ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno ថ្ងៃទី២៩ កក្កដា។ ជ័យជម្នះនេះ ធ្វើឱ្យវៀតណាមឈ្នះពានរង្វាន់អាយុក្រោម ២៣ឆ្នាំ កម្រិតអាស៊ានច្រើនជាងគេ៣លើកជាកំណត់ត្រា តាមពីក្រោយដោយថៃ និងឥណ្ឌូណេស៊ី ដែលធ្លាប់ឈ្នះមួយលើកដូចគ្នា។ ក្រឡេកមើលពីកម្រិតក្រុមអាយុក្រោម ២៣ឆ្នាំ ក្នុងតំបន់វិញ វៀតណាមក៏ជាក្រុមមានកម្រិតខ្ពស់ជាងគេផងដែរ ហើយថែមទាំងជាក្រុមដំបូងបង្កើតប្រវត្តិសាស្ត្រ…
កំពូលកីឡាករ Cristiano Ronaldo បានកើនឡើងប្រាក់បៀវត្សខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល ២៣ឆ្នាំ ចុងក្រោយនេះ។ នៅពេល Cristiano Ronaldo មានវ័យ ១៧ឆ្នាំ បៀវត្សរបស់គេ រកបានត្រឹមតែ ២ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ប៉ុន្តែនៅពេលវ័យ ៤០ឆ្នាំ បៀវត្សរបស់កីឡាករវ័យចំណាស់រូបនេះ បានកើនដល់ ២៤៥លានដុល្លារ ក្នុងមួយឆ្នាំ។ Ronaldo បង្ហាញខ្លួនក្នុងបាល់ទាត់អាជីពលើកដំបូង រដូវកាល ២០០២-០៣ លេងឱ្យក្លិប Sporting Cp ក្នុងប្រទេសកំណើតព័រទុយហ្កាល់ ដោយគេផ្តើមរកបានត្រឹមតែ…
ខ្សែប្រយុទ្ធ Kylian Mbappe នឹងផ្លាស់ទៅពាក់អាវពីលេខ៩ ទៅលេខ ១០ ឱ្យក្រុម Real Madrid សម្រាប់រដូវកាលថ្មី បន្ទាប់ពី Luka Modric ចាកចេញពីក្រុមយក្សអេស្ប៉ាញ។កន្លងមកអាវលេខ ១០ ប្រចាំក្រុម ត្រូវបានប្រើប្រាស់ដោយខ្សែបម្រើវ័យចាស់ Luka Modric ប៉ុន្តែក្រោយការចាកចេញរបស់គេ បន្ទាប់ពីរួមរស់អស់ពេល ១៣ឆ្នាំ ហើយទៅចូលរួមក្លិបថ្មី AC Milan ធ្វើឱ្យលេខអាវមួយនេះនៅទំនេរ។ កីឡាករសញ្ជាតិបារាំងប្រើប្រាស់អាវលេខ ១០ នៅជម្រើសជាតិបារាំង ហើយអាវលេខ…
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវតទល់អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ នៅវគ្គជម្រុះជុំទី៤ តំបន់អាស៊ី ដើម្បីដណ្តើមកៅអី FIFA World Cup ឆ្នាំ២០២៦។ ប៉ះសុទ្ធតែក្រុមខ្លាំងតំបន់អារ៉ាប់ តើលោក Patrick Kluivert អាចជួយក្រុមអាស៊ីអាគ្នេយ៍មួយនេះ បង្ហាញមុខនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្រោយទទួលឯករាជ្យ បានដែរឬទេ?។ ក្នុងពិធីចាប់ឆ្នោតរើសពូល នៃវគ្គជម្រុះជុំទី៤ តំបន់អាស៊ី នៅទីស្នាក់ការកណ្តាលហព័ន្ធបាល់ទាត់អាស៊ី (AFC) ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ខែកក្កដា ក្រុមឥណ្ឌូណេស៊ី ស្ថិតនៅពូល B ជាមួយអ៊ីរ៉ាក់…