ភ្នាក់ងារដៃគូ 1XBET

ក្លាយជាដៃគូ 1XBET ឥឡូវនេះ

ស្វែងយល់អំពី ការក្លាយជាភ្នាក់ងារដៃគូ 1XBET ចុចទីនេះ

ខចែង និងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងភ្នាក់ងារដៃគូ 1XBET ចុចទីនេះ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖ cambodia@1xbet-tem.com


កិច្ចព្រមព្រៀងភាពជាដៃគូ

(ក្រោយមកទៀតហៅថាការព្រមព្រៀង)

និយមន័យទូទៅ

ក្រុមហ៊ុនភ្នាល់ គឺជាធនធានអ៊ិនធឺរណែត 1xBet (ហៅថា“ ក្រុមហ៊ុន”) កន្លែងដែលផ្ដល់នូវការភ្នាល់ដ៏សម្បូរណ៍បែបជូនអតិថិជន។

យីហោសំខាន់របស់ក្រុមហ៊ុន គឺជាសំណុំផ្សំផ្សេងៗ ដែលសម្គាល់ក្រុមហ៊ុន ពីអ្វីដែលនៅសល់ធ្វើឱ្យអ្នក ប្រើប្រាស់ងាយស្រួលស្គាល់។ យីហោសំខាន់របស់ក្រុមហ៊ុន (ហៅថាយីហោរបស់ក្រុមហ៊ុន) សម្រាប់កម្មវិធីភ្នាក់ងារ Affiliate នេះគឺ 1xBet ។

គេហទំព័រ ឬធនធានរបស់ក្រុមហ៊ុន (ហៅថា 1xBet) គឺជាគេហទំព័រមួយឬច្រើន របស់ក្រុមហ៊ុនដែលមានទាំងអស់ ឬមួយផ្នែកនៃយីហោរបស់ក្រុមហ៊ុននៅក្នុងឈ្មោះ domain មួយ។
ផលិតផលរបស់ក្រុមហ៊ុន គឺជាសេវាកម្ម ឬជាសំណុំនៃសេវាកម្មដែលផ្តល់ជូនអ្នកប្រើប្រាស់ លើធនធានរបស់ក្រុមហ៊ុន។

កម្មវិធីភ្នាក់ងារដៃគូ ឬ Affiliate គឺជាប្រភេទនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងដៃគូ ដែលត្រូវបានអនុវត្តតាមរយៈធនធានរបស់ក្រុមហ៊ុនជាពិសេស 1xpartners.com ដែលក្នុងនោះសដៃគូទាំងអស់ប្រើប្រាស់នូវឧបករណ៍ ឬធនធានរបស់ខ្លួនអាចផ្សាយពាណិជ្ជកម្មសេវាកម្មរបស់ក្រុមហ៊ុន និងទទួលបាននូវប្រាក់កម្រៃជាថ្នូរ។ គោលការណ៍ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានកំណត់ដូចខាងក្រោម ហើយត្រូវបានចាត់ទុកថាទទួលយកដោយដៃគូចាប់ពីពេលចុះឈ្មោះក្នុងកម្មវិធីដៃគូនៅលើគេហទំព័រ 1xpartners.com តទៅ។

ភ្នាក់ងារដៃគូ ឬAffiliate គឺជាអ្នកគ្រប់គ្រងគេហទំព័រវែបសាយ (ឯកជន ឬនីតិបុគ្គល) ដែលបំពេញ និងឆ្លើយតបនូវលក្ខខណ្ឌនៃកម្មវិធី Affiliate នៅលើគេហទំព័រ 1xpartners.com គោលបំណងសំខាន់ដែលជាផ្នែកមួយនៃកម្មវិធី Affiliate គឺដើម្បីទាក់ទាញអ្នកប្រើប្រាស់ថ្មី ចូលក្នុងធនធានរបស់ក្រុមហ៊ុន ក៏ដូចជាផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ។

គណនី Affiliate គឺជាគណនីផ្ទាល់ខ្លួនរបស់ ភ្នាក់ងារ Affiliate នៅក្នុងកម្មវិធី Affiliate។

អ្នកប្រើប្រាស់ថ្មី គឺជាអ្នកប្រើប្រាស់ដែលពីមុនមកមិនដែលមានគណនីភ្នាល់នៅលើគេហទំព័រ 1xBet ហើយត្រូវបានភ្នាក់ងារ Affiliate ទាក់ទាញចូលមកក្នុងគេហទំព័ររបស់ក្រុមហ៊ុន តាមរយៈឧបករណ៍ពិសេស បានចុះឈ្មោះគណនីភ្នាល់នៅលើ 1xBet និងធ្វើការដាក់ប្រាក់ដំបូង។

តំណភ្ជាប់ Referral link គឺជាតំណភ្ជាប់ទៅគេហទំព័ររបស់ក្រុមហ៊ុន ដែលមានអ្នកកំណត់អត្តសញ្ញាណពិសេសរបស់ភ្នាក់ងារ Affiliate ។
ប្រាក់ចំណូល គឺជារង្វាន់ប្រាក់សុទ្ធដែលទទួលបានដោយភ្នាក់ងារ Affiliate ក្រោមលក្ខខ័ណ្ឌនៃប្រាក់កម្រៃ ដែលចំណេញពីអ្នកប្រើប្រាស់ថ្មី (អតិថិជនថ្មី) ដែលនាំមកដោយភ្នាក់ងារ Affiliate។

ការទូទាត់ គឺជាប្រាក់ទូទាត់ (ប្រាក់ចំណូល) ដែលត្រូវបានផ្ទេរទៅឱ្យភ្នាក់ងារ Affiliate ពីគណនីផ្ទៃក្នុងនៃកម្មវិធីភ្នាក់ងារ Affiliate តាមរយៈប្រព័ន្ធទូទាត់ខាងក្រៅ។

រយៈពេលនៃការរាយការណ៍ គឺជារយៈពេលមួយដែលអាចត្រូវបានបញ្ជាក់ដើម្បីឱ្យភ្នាក់ងារ Affiliate តាមដានលទ្ធផលនៃការងាររបស់ខ្លួននៅក្នុងកម្មវិធីភ្នាក់ងារ Affiliate។

ទិន្នន័យយផ្សាយពាណិជ្ជកម្ម គឺជាអត្ថបទ រូបភាព សំឡេង វីដេអូ និងប្រភេទផ្សេងទៀតដែលមានលក្ខខណៈផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ដើម្បីផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុននៅលើអ៊ីនធឺណិត។

ខចែង និងល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀង

១. បទប្បញ្ញត្តិទូទៅ

១.១ ភ្នាក់ងារ Affiliate ត្រូវតែទទួលយក និងស្វែងយល់ពីខចែង និងល័ក្ខខ័ណ្ឌនៃកម្មវិធីភ្នាក់ងារ Affiliate មុនពេលចាប់ផ្តើមការងារជាមួយក្រុមហ៊ុន និងទទួលយកនូវខចែង និងល័ក្ខខ័ណ្ឌទាំងនេះ ។

១.២  មានតែអ្នកប្រើប្រាស់ (អតិថិជន) ដែលមានអាយុលើសពី ១៨ ឆ្នាំប៉ុណ្ណោះ ដែលអាចក្លាយជាសមាជិក និងបំពេញនូវលក្ខខណ្ឌនៃកម្មវិធីភ្នាក់ងារ Affiliate នេះ។
ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះភាគីម្ខាងទៀត អំពីការដែលភ្នាក់ងារ Affiliate មិនគោរពនូវលក្ខខ័ណ្ឌអាយុពេញវ័យគឺ  ១៨ ឆ្នាំឡើងទៅ ។ ប្រសិនបើលក្ខខ័ណ្ឌនេះត្រូវបានរំលោភបំពានក្រុមហ៊ុនមានសិទ្ធិបដិសេធក្នុងការទូទាត់ប្រាក់ចំណូលដល់ភ្នាក់ងារ Affiliate និងបិទគណនីរបស់ភ្នាក់ងារ Affiliate នោះភ្លាម។

១.៣ ភ្នាក់ងារ Affiliate នឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ការផ្ទុករបស់ពួកគេ រួមទាំងព័ត៌មាន Login និងពាក្យសម្ងាត់។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យផ្ទាល់ខ្លួនរបស់ភ្នាក់ងារ Affiliate ឬផ្ទេរវាទៅឱ្យភាគីទីបីឡើយ។

១.៤ តាមរយៈកម្មវិធីភ្នាក់ងារ Affiliate ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការបដិសេធមិនសហការជាមួយភ្នាក់ងារ Affiliate ណាមួយ ហើយក្រុមហ៊ុនមិនមានកាតព្វកិច្ចបញ្ជាក់ពីការបដិសេធរបស់ខ្លួនឡើយ។

១.៥ ក្រុមហ៊ុនមានសិទ្ធិធ្វើការផ្លាស់ប្តូរកិច្ចព្រមព្រៀងនេះ ហើយនៅពេលដែលអាចធ្វើទៅ​បាន ការជូនដំណឹងអំពីការផ្លាស់ប្តូរសំខាន់ៗនឹងត្រូវផ្ញើទៅអាសយដ្ឋានអ៊ីមែលដែលផ្តល់ដោយភ្នាក់ងារ Affiliate នៅក្នុងគណនី​ Affiliate។

កំណែដែលមានសុពលភាពនៃកិច្ចព្រមព្រៀង គឺជាកំណែដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រកម្មវិធីភ្នាក់ងារ Affiliate។

១.៦ ភ្នាក់ងារ Affiliate អាចចុះឈ្មោះជាមួយកម្មវិធីភ្នាក់ងារ Affiliate បានតែមួយដងតែប៉ុណ្ណោះ ហើយការចុះឈ្មោះម្តងទៀតរួមទាំងសមាជិកភ្នាក់ងារ Affiliate រង នឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង។

២. ទីតាំងដាក់ឯកសារផ្សាយពាណិជ្ជកម្ម

២.១ កិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate ដែលជាផ្នែកមួយនៃកម្មវិធីភ្នាក់ងារ Affiliate បង្កប់ន័យការដាក់ឯកសារផ្សាយពាណិជ្ជកម្មលើធនធាន ឬធនធានរបស់ភ្នាក់ងារ Affiliate។២.២ នៅពេលដាក់ឯកសារផ្សាយពាណិជ្ជកម្មដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ភ្នាក់ងារ Affiliate ត្រូវអនុវត្តយ៉ាងតឹងរឹងទៅនឹងច្បាប់ដែលអាចអនុវត្តបាននៅក្នុងប្រទេសនៃការដាក់ឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម តម្រូវការនៃបទប្បញ្ញត្តិ និងបទដ្ឋានក្រមសីលធម៌។ អាចប្រើប្រាស់ត្រឹមតែឯកសារផ្សព្វផ្សាយពាណិជ្ជកម្មដែលត្រូវបានសម្របសម្រួល និងយល់ព្រមដោយក្រុមហ៊ុន។

២.៣ នៅពេលដែលភ្នាក់ងារ Affiliate រៀបចំឯកសារផ្សាយពាណិជ្ជកម្មរបស់ខ្លួន គឺចាំបាច់ត្រូវតែផ្ដល់នូវឯកសារផ្សាយពាណិជ្ជកម្មនោះ ដល់អ្នកតំណាងភ្នាក់ងារ Affiliate ពិនិត្យ និងសម្រេចជាមុនសិន។។ ក្នុងករណីមានការរំលោភលើប្រការនៃកិច្ចព្រមព្រៀងនេះ ផលវិបាកដែលមានបញ្ជាក់ក្នុងប្រការ ២.៨ នៃកិច្ចព្រមព្រៀងនឹងកើតមានឡើងចំពោះភ្នាក់ងារ Affiliate។

២.៤ ភ្នាក់ងារ Affiliate យល់ស្របត្រួតពិនិត្យភាពពាក់ព័ន្ធ និងភាពត្រឹមត្រូវនៃការផ្សាយពាណិជ្ជកម្មដែលដាក់នៅលើធនធាន ឬធនធានរបស់ខ្លួន (វែបសាយ បណ្ដាញសង្គម ជាដើម) ។*

* ឯកសារផ្សាយពាណិជ្ជកម្មដែលមិនពាក់ព័ន្ធរួមមាន៖

-ល័ក្ខខ័ណ្ឌប្រម៉ូសិន ប្រាក់រង្វាន់ និងការផ្តល់ជូនពិសេស ដែលមិនពិតប្រាកដ។

– ពាណិជ្ជកម្មដែលហួសសម័យ;

– ឯកសារផ្សាយពាណិជ្ជកម្មមានរូបសញ្ញា (Logo) របស់ក្រុមហ៊ុនដែលមិនពាក់ព័ន្ធ។

– ឯកសារផ្សាយពាណិជ្ជកម្មដែលប្រើឈ្មោះក្រុមហ៊ុន ឬម៉ាក់យីហោមួយក្នុងចំណោមយីហោរបស់ក្រុមហ៊ុន ហើយដែលមានភ្ជាប់ទៅគេហទំព័ររបស់គូប្រជែង។ ក្នុងករណីមានការរំលោភបំពានបែបនេះ ក្រុមហ៊ុននឹងមានសិទ្ធិពិនិត្យឡើងវិញភ្លាមៗនូវល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងជាមួយភ្នាក់ងារ Affiliate ខណៈពេលដែលរក្សាលទ្ធភាពនៃការបិទគណនីតតរបស់ភ្នាក់ងារ Affiliate នោះ។

២.៥ ភ្នាក់ងារ Affiliate នឹងទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការ និងខ្លឹមសារនៃធនធាន ឬធនធានដែលដាក់នូវឯកសារផ្សាយពាណិជ្ជកម្ម។

២.៦ ភ្នាក់ងារ Affiliate ធានា និងអនុវត្តដើម្បីការពារការដាក់ធនធាន ឬធនធានរបស់ខ្លួនណាមួយដែលមានលក្ខណៈបង្កាច់បង្ខូច មិនគ្រប់អាយុ មិនស្របច្បាប់ បង្កគ្រោះថ្នាក់ បង្កការគំរាមកំហែង ពាក្យអាសអាភាស ការប្រកាន់ពូជសាសន៍ ឬអាចនិយាយបានម៉្យាងទៀតថា មានការរើសអើង អំពើហឹង្សា រំលោភសិទ្ធិរបស់ក្រុមហ៊ុន ឬសិទ្ធិរបស់ភាគីទីបី។

២.៧ ភ្នាក់ងារ Affiliate មិនអាចដាក់ការផ្សាយពាណិជ្ជកម្ម ឬខ្លឹមសារណាមួយដើម្បីផ្សព្វផ្សាយគេហទំព័ររបស់ក្រុមហ៊ុននៅក្នុងប្រទេសដែលហាមឃាត់នោះទេ រួមទាំងបណ្តាប្រទេសដែលស្ថិតក្នុងដំណើរការដោះស្រាយ។

២.៨ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការទាមទារណាមួយរបស់ភាគីទីបី ដែលពាក់ព័ន្ធនឹងធនធាន ឬធនធានរបស់ភ្នាក់ងារ Affiliate រាល់ផលិតផល ឬសេវាកម្មណាមួយដែលពាក់ព័ន្ធនឹងនេះឡើយ។

ប្រសិនបើឯកសារផ្សាយពាណិជ្ជកម្មត្រូវបានរកឃើញលើធនធាន ឬធនធានរបស់ភ្នាក់ងារ Affiliate ដែលរំលោភលើកិច្ចព្រមព្រៀងនេះ ការព្រមានមួយនឹងត្រូវផ្ញើទៅកាន់ភ្នាក់ងារ Affiliate ជាមួយនឹងសំណើដើម្បីជំនួសឯកសារផ្សាយពាណិជ្ជកម្មទាំងនោះ។ ភ្នាក់ងារ Affiliate យល់ស្របដើម្បីដោះស្រាយការបំពានដែលបានកើតឡើងក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ។

ប្រសិនបើបញ្ហានៅតែមិនទាន់ដោះស្រាយក្នុងកំឡុងពេលដែលបានបញ្ជាក់ បន្ទាប់មកតាមរយៈកម្មវិធីភ្នាក់ងារ Affiliate គឺក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការរារាំងការទូទាត់ទៅឱ្យភ្នាក់ងារ Affiliate រហូតដល់បញ្ហាត្រូវបានដោះស្រាយ។

ក្នុងករណីមានការរំលោភបំពានជាញឹកញាប់លើប្រការណាមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនតាមរយៈកម្មវិធីភ្នាក់ងារ Affiliate នឹងមានសិទ្ធិកែប្រែលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate ។

៣. ប្រភពទិន្នន័យ

៣.១ នៅពេលដែលចុះឈ្មោះ គឺភ្នាក់ងារ Affiliate យល់ស្របក្នុងការផ្តល់ព័ត៌មានទូលំទូលាយ អំពីប្រភពទិន្នន័យ ក្នុងបំណងប្រើប្រាស់ដោយសហការជាមួយក្រុមហ៊ុន។
៣.២ ភ្នាក់ងារ Affiliate នឹងទទួលខុសត្រូវចំពោះការលាក់បាំងដោយចេតនានូវប្រភពទិន្នន័យ។ សកម្មភាពទាំងនេះអាចនាំឱ្យក្រុមហ៊ុនតាមរយៈកម្មវិធីភ្នាក់ងារ Affiliate ដើម្បីអនុវត្តសកម្មភាពដាក់ទណ្ឌកម្មដែលអាចរួមបញ្ចូលទាំងការបិទការទូទាត់ប្រាក់ និងការកែសម្រួលលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate។

៣.៣ ។ សេវាកម្មត្រួតពិនិត្យរបស់ក្រុមហ៊ុន នឹងរក្សាសិទ្ធិក្នុងការត្រួតពិនិត្យលើការអនុលោមតាមប្រភពទិន្នន័យ ដែលបានប្រើដោយភ្នាក់ងារ Affiliate។ ភ្នាក់ងារ Affiliate អាចទាក់ទងមកកាន់ភ្នាក់ងារជំនួយនៃកម្មវិធីភ្នាក់ងារ Affiliate ដើម្បីពន្យល់ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។

៤. ការដាក់កម្រិតលើការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន

៤.១ ភ្នាក់ងារ Affiliate ត្រូវបានហាមឃាត់មិនឱ្យចម្លងរូបរាងគេហទំព័រ ឬទំព័រនៃម៉ាកយីហោសំខាន់របស់ក្រុមហ៊ុន ក៏ដូចជាគេហទំព័រដែលមានឈ្មោះពាណិជ្ជកម្ម និងយីហោដែលបានចុះបញ្ជីដោយក្រុមហ៊ុន។ លើសពីនេះគេហទំព័ររបស់ភ្នាក់ងារ Affiliate​ មិនត្រូវផ្តល់ចំណាប់អារម្មណ៍ថាពួកគេត្រូវបានគ្រប់គ្រង ឬភ្ជាប់ជាមួយម៉ាកយីហោសំខាន់របស់ក្រុមហ៊ុន និងម៉ាកយីហោដែលពាក់ព័ន្ធរបស់ក្រុមហ៊ុនឡើយ។

៤.២ ភ្នាក់ងារ Affiliate មិនមានសិទ្ធិប្រើប្រាស់នូវ រូបសញ្ញា (Logo) រូបភាព និងឯកសារទីផ្សាររបស់ក្រុមហ៊ុនដោយគ្មានការយល់ព្រមពីតំណាងរបស់ក្រុមហ៊ុនឡើយ លើកលែងតែឯកសារដែលទទួលបានជាផ្នែកមួយនៃកម្មវិធីភ្នាក់ងារ Affiliate។

៤.៣ ភ្នាក់ងារ Affiliate ត្រូវយល់ស្របមិនចុះឈ្មោះ ឬប្រើប្រាស់ផ្នែកណាមួយនៃអាស័យដ្ឋានគេហទំព័រ (domain) គេហទំព័រផ្ទៃក្នុង និងកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន ការបំរែបំរួលម៉ាកយីហោសំខាន់របស់ក្រុមហ៊ុន ឬម៉ាកយីហោផ្សេងទៀតរបស់ក្រុមហ៊ុនដែលរួមមានឬមាន ឈ្មោះយីហោណាមួយរបស់ក្រុមហ៊ុន ឬដែលមានការភាន់ច្រឡំទៅនឹងការប្រហាក់ប្រហែលនឹងឈ្មោះយីហោរបស់ក្រុមហ៊ុន។ ភ្នាក់ងារ Affiliate យល់ស្របនឹងសិទ្ធិរបស់ក្រុមហ៊ុនក្នុងការកំណត់លទ្ធភាពនៃការភាន់ច្រលំ។

៤.៤ ។ ភ្នាក់ងារ Affiliate មិនមានសិទ្ធិទទួល / ចុះឈ្មោះ / ប្រើប្រាស់ពាក្យគន្លឹះ សំណួរស្វែងរក ឬអត្តសញ្ញាណផ្សេងទៀតសម្រាប់ប្រើនៅក្នុងប្រព័ន្ធស្វែងរក ព័ត៌មាន សេវាកម្មផ្សាយពាណិជ្ជកម្ម ឬសេវាកម្មស្វែងរក / ការយោងផ្សេងទៀតដែលដូចគ្នាបេះបិទ ឬស្រដៀងនឹងឈ្មោះពាណិជ្ជកម្មណាមួយឡើយ (យីហោ) របស់ក្រុមហ៊ុន ឬម៉ាកយីហោផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុន។ ទាំងនេះរួមបញ្ចូលទាំងស្លាកមេតានៅលើគេហទំព័រភ្នាក់ងារ Affiliate ដែលដូចគ្នាបេះបិទ ឬស្រដៀងនឹងឈ្មោះពាណិជ្ជកម្មណាមួយរបស់ក្រុមហ៊ុន (យីហោ) ។

ភ្នាក់ងារ Affiliate មិនមានសិទ្ធិបង្កើតទំព័រ ឬក្រុមនៅលើបណ្តាញសង្គមណាមួយឡើយ (រាប់បញ្ចូលទាំងមិនកំណត់ចំពោះហ្វេសប៊ុក និងធ្វីតធរ។ ល។) ដែលអាចត្រូវបានយល់ច្រឡំខុសថាជាទំព័រ ឬក្រុមរបស់ក្រុមហ៊ុន និងឬយីហោរបស់ក្រុមហ៊ុន។

ភ្នាក់ងារ Affiliate ក៏យល់ព្រមមិនបង្កើត ឬចែកចាយកម្មវិធីទូរស័ព្ទ ក៏ដូចជាគេហទំព័រ ដែលអាចត្រូវបានយល់ច្រឡំខុសថាជាកម្មវិធី ឬគេហទំព័ររបស់ម៉ាកយីហោក្រុមហ៊ុន។

៤.៥ ក្នុងករណីមានការរំលោភលើប្រការ ៤.១ – ៤.៤ នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងមានសិទ្ធិពិនិត្យមើលលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate។

៥. ការប្រកួតប្រជែង

៥.១ ភ្នាក់ងារ Affiliate យល់ព្រមមិនដាក់ឯកសារផ្សាយពាណិជ្ជកម្ម និងមិនចែកចាយឯកសារផ្សាយពាណិជ្ជកម្មជំនួសឱ្យអ្នកគ្រប់គ្រង ឬបុគ្គលិកផ្សេងទៀតរបស់ក្រុមហ៊ុន ហើយជាពិសេសកម្មវិធីភ្នាក់ងារ Affiliate។ រាល់ឯកសារផ្សាយពាណិជ្ជកម្ម និងការអំពាវនាវដល់អតិថិជនក្នុងនាមក្រុមហ៊ុនត្រូវផ្ញើចេញពីអាស័យដ្ឋានអ៊ីម៉ែលផ្លូវការដែលមានចុះក្នុងគេហទំព័ររបស់ក្រុមហ៊ុន។

៥.២ ភ្នាក់ងារ Affiliate មិនមានសិទ្ធិទាក់ទងអតិថិជនសក្តានុពលតាមរបៀបណាមួយ ដែលនឹងនាំឱ្យមានការប្រកួតប្រជែងរវាងភ្នាក់ងារ Affiliate និងក្រុមហ៊ុនទាក់ទងនឹងការផ្សព្វផ្សាយគេហទំព័រ។

៥.៣ ក្នុងនាមជាមធ្យោបាយនៃការផ្សាយពាណិជ្ជកម្មក្រុមហ៊ុន ភ្នាក់ងារ Affiliate ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សារឥតបានការ ការផ្សាយពាណិជ្ជកម្មតាមបរិបទជាមួយម៉ាកយីហោណាមួយរបស់ក្រុមហ៊ុន និងទ្រង់ទ្រាយផ្សាយពាណិជ្ជកម្មដូចជាការចុចនៅខាងក្រោម និងភាពលេចធ្លោ។

៥.៤ ភ្នាក់ងារ Affiliate យល់ស្របថាខ្លួននឹងមិនផ្តល់ជូន ឬផ្តល់ការលើកទឹកចិត្ត (ហិរញ្ញវត្ថុឬផ្សេងទៀត) សម្រាប់ការចុះឈ្មោះ ការដាក់ប្រាក់ ឬចាត់វិធានការណាមួយដល់អ្នកប្រើប្រាស់ថ្មី (អតិថិជនថ្មី) របស់ក្រុមហ៊ុន ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនដែលជាផ្នែកមួយនៃកម្មវិធីភ្នាក់ងារ Affiliate ។ លើកលែងតែកម្មវិធីផ្សាយពាណិជ្ជកម្មស្តង់ដារដែលក្រុមហ៊ុនអាចផ្តល់ជូនពីពេលមួយទៅពេលមួយតាមរយៈកម្មវិធីភ្នាក់ងារ Affiliate ។

៥.៥ ភ្នាក់ងារ Affiliate ត្រូវបានហាមឃាត់មិនឱ្យចុះឈ្មោះគណនីអ្នកលេងផ្ទាល់របស់ខ្លួនជាមួយក្រុមហ៊ុនតាមរយៈតំណបញ្ជូនបន្ត ក៏ដូចជាការឃុបឃិតជាមួយអ្នកប្រើប្រាស់ផ្សេងទៀត។

៥.៦ ភ្នាក់ងារ Affiliate ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ cookie-stuffing ដូចជា៖

– បើកគេហទំព័រ 1xBet ក្នុង iframe នៃទំហំសូន្យ ក៏ដូចជានៅក្នុងតំបន់ដែលមើលមិនឃើញ។

– អនុវត្តស្លាក cookie scripts និងប្រតិបត្តិការស្រដៀងគ្នាផ្សេងទៀត។

៥.៧ ក្នុងករណីមានការរំលោភលើ ប្រការ ៥.១ – ៥.៦ នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate ហើយអាចបិទគណនីរបស់ភ្នាក់ងារ Affiliate នោះ។

៦. ព័ត៌មានសម្ងាត់

៦.១ ក្នុងអំឡុងរយៈពេលនៃកិច្ចព្រមព្រៀងនេះ ភ្នាក់ងារ Affiliate អាចត្រូវបានផ្តល់ជូននូវព័ត៌មានសំងាត់ទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុន ការប្រតិបត្តិការ បច្ចេកវិទ្យា និងកម្មវិធីភ្នាក់ងារ Affiliate (ឧទាហរណ៍ ប្រាក់ចំណូល និងប្រាក់កម្រៃដទៃទៀតដែលភ្នាក់ងារ Affiliate ទទួលបាន ដែលជាផ្នែកមួយនៃកម្មវិធីភ្នាក់ងារ Affiliate ។

៦.២ ភ្នាក់ងារ Affiliate ត្រូវយល់ស្របមិនបង្ហាញ ឬផ្ទេរព័ត៌មានសម្ងាត់ណាមួយទៅឱ្យភាគីទីបីជាដាច់ខាត លុះត្រាតែភ្នាក់ងារ Affiliate មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនសិន។ ភ្នាក់ងារ Affiliate អាចប្រើប្រាស់ព័ត៌មានសម្ងាត់ដើម្បីសម្រេចគោលបំណងនៃកិច្ចព្រមព្រៀងនេះ។ កាតព្វកិច្ចរបស់ភ្នាក់ងារ Affiliate ទាក់ទងនឹងព័ត៌មានសម្ងាត់នឹងបន្តមានសុពលភាពរហូតដល់កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់។

៦.៣ ក្នុងករណីមានការរំលោភលើ ប្រការ  ៦.១ – ៦.២ នៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងមានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងជាមួយភ្នាក់ងារ Affiliate និងអនុវត្តការពិន័យស្របតាមច្បាប់ដែលមានទាក់ទងទៅនឹងការការពារព័ត៌មានសម្ងាត់។

៧. ថ្លៃសេវាសម្រាប់ទាក់ទាញអ្នកប្រើប្រាស់ថ្មី (អតិថិជនថ្មី)

៧.១ ប្រាក់ចំណូលរបស់ភ្នាក់ងារ Affiliate មិនមានចំនួនថេរនោះទេ ហើយនឹងអាស្រ័យលើប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលទទួលបានពីអ្នកប្រើប្រាស់ថ្មីដែលបានចុះឈ្មោះដោយតំណភ្ជាប់ Referral link នៃភ្នាក់ងារ Affiliate ក៏ដូចជាចំនួនអ្នកចុចចូល Referral link ។

៧.២ ភ្លាមៗបន្ទាប់ពីការចុះឈ្មោះសមាជិកថ្មី ភ្នាក់ងារ Affiliateនីមួយៗទទួលបានប្រាក់កម្រៃសេវាចំនួន ២០% នៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនដែលទទួលបានមកពីអ្នកប្រើប្រាស់ថ្មីដែលនាំមកដោយភ្នាក់ងារ Affiliate សម្រាប់រយៈពេល៣ខែ ដើម្បីបង្កើនចំណូល។ នៅពេលផុតកំណត់រយៈពេលជាក់លាក់នៃចំនួន ៣ខែ ចំនួនប្រាក់កម្រៃសេវានឹងមានចាប់ពី ១៥% នៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនដែលទទួលបានដោយសារអ្នកប្រើប្រាស់ថ្មីដែលនាំមកដោយភ្នាក់ងារ Affiliate ជាមួយនឹងលទ្ធភាពនៃការកើនឡើង ភាគរយនៃថ្លៃសេវាអាស្រ័យលើចំនួនអ្នកប្រើប្រាស់ថ្មីដែលអាចទាក់ទាញ៖ កើនឡើងរហូតដល់ ២០% និង ២៥% ។ ភ្នាក់ងារ Affiliate អាចពិនិត្យឡើងវិញនូវល័ក្ខខ័ណ្ឌនៃការបង្កើនចំនួនថ្លៃប្រាក់កម្រៃជាមួយអ្នកតំណាងនៃកម្មវិធីភ្នាក់ងារ Affiliate។

៧.៣ ប្រសិនបើក្នុងរយៈពេល ៣ខែជាប់គ្នា ភ្នាក់ងារ Affiliate មិនអាចទាក់ទាញអ្នកប្រើថ្មីលើសពី ៣ខែ ក្រុមហ៊ុននឹងមានសិទ្ធិ (ប៉ុន្តែមិនមានកាតព្វកិច្ច) ផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ Affiliate រួមទាំងការកាត់បន្ថយចំនួនថ្លៃសេវាដែលភ្នាក់ងារ Affiliate ទទួលបាន ឬផ្អាកប្រតិបត្តិការគណនីរបស់ភ្នាក់ងារ Affiliate ក្នុងកម្មវិធីភ្នាក់ងារ Affiliate។ ក្នុងករណីដោយឡែក បញ្ហាទាក់ទងជាមួយការបញ្ចប់កិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយភ្នាក់ងារ Affiliate អាចត្រូវបានលើកឡើង។

ជាលទ្ធផលសកម្មភាពសកម្មរបស់ភ្នាក់ងារ Affiliate ក្នុងការផ្សព្វផ្សាយយីហោរបស់ក្រុមហ៊ុនអាចនឹងក្លាយជាឱកាសមួយសម្រាប់ការកែលម្អលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការជាពិសេសបង្កើនចំនួនថ្លៃសេវា។ ភ្នាក់ងារ Affiliate នឹងត្រូវជូនដំណឹងតាមរយៈអាសយដ្ឋានអ៊ីម៉ែលដែលបានផ្ដល់ជូនក្នុងគណនីភ្នាក់ងារ Affiliate ។

៨. ការទូទាត់ថ្លៃសេវា

៨.១ ភ្នាក់ងារ Affiliate អាចទទួលបានការទូទាត់ជូនក្នុងរយៈពេលមួយសប្តាហ៍ក្នុងមួយលើក (គឺរៀងរាល់ថ្ងៃអង្គារ សម្រាប់រយៈពេលពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យនៃសប្តាហ៍មុនរាប់បញ្ចូល) ប៉ុន្តែលុះត្រាតែវាបានព្រមព្រៀងជាមួយអ្នកគ្រប់គ្រងផ្នែកព័ត៌មាននៃការទូទាត់ជាមុនសិន ក៏ដូចជាប្រសិនបើចំនួនថវិកាដែលរកបានលើសពីតម្លៃទូទាត់អប្បបរមាគឺ ៣០ដុល្លារ (សាមសិបដុល្លារអាមេរិក) ឬ ១៥០០រូបល៍ (មួយពាន់ប្រាំរយរូបល៍) ។

ប្រសិនបើភ្នាក់ងារ Affiliate មិនមានចំនួនអប្បបរមាដែលបានរៀបរាប់ខាងលើនៅក្នុងគណនីភ្នាក់ងារ Affiliate របស់ខ្លួនទេនោះ គឺចំនួនទឹកប្រាក់ទាំងអស់នេះនឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិទៅកាន់លើកបន្ទាប់ ហើយនឹងបន្តដូច្នេះទៀតរហូតដល់ចំនួនទឹកប្រាក់ដែលត្រូវការត្រូវបានបង្គរ។ ចំនួនទឹកប្រាក់ដែលសេសក៏ត្រូវបានផ្ទេរទៅខែបន្ទាប់ដែរ។

៨.២ កម្មវិធី ភ្នាក់ងារ Affiliate របស់ក្រុមហ៊ុនមានសិទ្ធិពន្យាពេលការទូទាត់ទៅឱ្យ ភ្នាក់ងារ Affiliate រហូតដល់ ២ខែ ក្នុងករណីមានបញ្ហាបច្ចេកទេស ដែលមិនមានការគ្រងទុកជាមុននៅក្នុងកម្មវិធី ភ្នាក់ងារ Affiliate ក៏ដូចជាប្រសិនបើចាំបាច់ត្រូវផ្ទៀងផ្ទាត់ទៅលើភ្នាក់ងារ Affiliate និងចំនួនអ្នកចួលមើលរបស់ភ្នាក់ងារ Affiliate។ ក្នុងករណីមានការពន្យាពេលក្នុងការទូទាត់  ភ្នាក់ងារ Affiliate អាចបញ្ជាក់ពីមូលហេតុនានាជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន – អ្នកតំណាងនៃកម្មវិធីភ្នាក់ងារ Affiliate។

 ៩. នីតិវិធីដោះស្រាយវិវាទ

៩.១ ភ្នាក់ងារ Affiliate អាចតវ៉ានឹងការសម្រេចចិត្តណាមួយរបស់អ្នកតំណាងនៃកម្មវិធីភ្នាក់ងារ Affiliate។ សម្រាប់គោលបំណងនេះ ភ្នាក់ងារ Affiliate ត្រូវទាក់ទងសេវាកម្មជំនួយនៃកម្មវិធីភ្នាក់ងារ Affiliate ហើយបញ្ជាក់ពីអំណះអំណាងរបស់ខ្លួន។

៩.២ ភ្នាក់ងារ Affiliate អាចផ្ដល់នូវព័ត៌មានផ្សេងៗជាលាយលក្ខណ៍អក្សរតាមរយៈអ៊ីមែលផ្លូវការរបស់សេវាកម្មជំនួយនៃកម្មវិធីភ្នាក់ងារ Affiliate។ ព័ត៌មានលំអិតទំនាក់ទំនងរបស់សេវាកម្មជំនួយត្រូវបានផ្តល់ជូននៅលើគេហទំព័រនៃកម្មវិធីភ្នាក់ងារ Affiliate។

៩.៣ សេវាកម្មជំនួយនៃកម្មវិធីភ្នាក់ងារ Affiliate មានសិទ្ធិបដិសេធក្នុងការពិចារណាបណ្តឹងតវ៉ា ប្រសិនបើភ្នាក់ងារ Affiliate មិនបានផ្តល់នូវភ័ស្តុតាងអំពីមិនមានការរំលោភបំពាន។

៩.៣ រយៈពេលសម្រាប់ការពិចារណាលើបណ្តឹងតវ៉ាមានរយៈពេល ១៤ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលពាក្យបណ្តឹង។

៩.៤ បនា្ទប់ពីការពិចារណាលើបណ្តឹង រាល់ការសម្រចនានាដែលបានធ្វើឡើងដោយក្រុមហ៊ុនទាក់ទងនឹងកម្មវិធីភ្នាក់ងារ Affiliate របស់ 1xBet គឺជាការបញ្ចប់ហើយមិនមានការផ្លាស់ប្ដូរឡើយ។ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការលុបចោលរាល់ការប្រាស្រ័យទាក់ទងនានាដែលមានពាក្យ ជេរប្រមាថ ញុះញង់ឱ្យមានអំពើហិង្សា ឬការចោទប្រកាន់មិនពិត និងដើម្បីបញ្ឈប់កិច្ចសហប្រតិបត្តិការឱ្យបានត្រឹមត្រូវជាមួយភ្នាក់ងារ Affiliate ដែលទទួលខុសត្រូវក្នុងការផ្ញើព័ត៌មានទំនាក់ទំនងបែបនេះ៕