តារាបាល់ទាត់ល្បីទាំង ១០រូប ដែលគ្មានស្នាមសាក់នៅលើរាងកាយ

0
10

បាល់ទាត់សម័យទំនើប រហូតមកដល់ពេលនេះ បានផ្តល់តម្លៃពលកម្មច្រើន​សន្ធឹក​សន្ធាប់​ដល់កីឡាករ។ កីឡាករ ខ្លះមានតម្លៃខ្លួនខ្ពស់​ ខណៈតារាបាល់ទាត់ល្បីល្បាញប្រចាំពិភព​លោកខ្លះ ទទួលបានថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។​

នអត្ថន័យបំផុតសម្រាប់ពួកគេ។ រូប​សាក់ខ្លះ គឺជាការលម្អ តែ​​កីឡាករ​ខ្លះទៀត ក៏​បាន​ចាក់សាក់ជារូបពានរង្វាន់ ឬ​កំណត់ត្រាផ្សេងដែ​លពួកគេ​សម្រេចបាន និងឈ្នះក្នុង​ការ​ប្រកួត​បាល់ទាត់។

ខ្សែប្រយុទ្ធ Lionel Messi និង Neymar Jr ជាតារាបាល់ទាត់ដ៏ល្បីល្បាញពេលបច្ចុប្បន្ន អ្នក​ទាំង ២ ជាកីឡាករដែលបានសាក់រូបលើដងខ្លួន បង្ហាញពីរូបភាពផ្សេងៗ ដែលពួកគេបាន​ធ្លាប់សម្រេចបានក្នុងអាជីព ក្នុងនោះក៏រួមមានរូបភាពពានរង្វាន់ កំណត់ត្រាផ្សេងៗ ព្រមទាំងរូបភាពមនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។

ឧទាហរណ៍ខ្សែការពារ Sergio Ramos ក្រោយពីរូបគេជួយដល់ Real Madrid ឈ្នះពាន UEFA Champions League ហើយជាពានរង្វាន់កំពូលអឺរ៉ុបទី៤ ប្រចាំអាជីព កីឡាករ​អេស្ប៉ាញ​ ក៏​សាក់រូបភាពពានរង្វាន់លើជើងរបស់គេ។

យ៉ាងណា តារាបាល់ទាត់ល្បីល្បាញខ្លះទៀត គ្មានស្នាមសាក់នៅលើដងខ្លួនឡើយ តួ​យ៉ាង​រួមមាន Cristiano Ronaldo ឬ Mohamed Salah ជាដើម។

មតិខ្លះលើកឡើងថា កីឡាករបាល់ទាត់ខ្លះសម្រេចចិត្តមិនចាក់សាក់ គឺជាការសម្រេចចិត្ត​ផ្ទាល់ខ្លួនរបស់គេ ខណៈខ្លះទៀតលើកឡើងថា មកពីកត្តាសាសនា ឬឈាមដែល​មិន​អាច​នឹងចាកសាក់ទៅបាន។ កីឡាករទាំងនោះ ទោះគ្មានការចាក់សាក់លើខ្លួន ប៉ុន្តែ​សមត្ថភាព​របស់ពួកគេ ក៏មិនអន់ថយនោះឡើយ។

ខាងក្រោមនេះ ជាកីឡាករល្បីៗទាំង ១០ គ្មានស្នាក់ស្នាមសាក់ក្នុងអាជីព៖

១ Cristiano Ronaldo លេងនៅក្លិប Al Nassr

២ Mohamed Salah លេងនៅក្លិប Liverpool

៣ Sadio Mane លេងនៅក្លិប Al Nassr

៤ Kylian Mbappe លេងនៅក្លិប Real Madrid

៥ Robert Lewandowski លេងនៅក្លិប Barcelona

៦ N’Golo Kante លេងនៅក្លិប Al Ittihad

៧ Rodri លេងនៅក្លិប Manchester City

៨ Achraf Hakimi លេងនៅក្លិប​ Paris Saint Germain

៩ Matthijs de Ligt លេងនៅក្លិប Manchester United

១០ Paul Pogba គ្មានក្លិបលេង៕