ក្នុងជំនួបជើងទី១ វគ្គ១/២ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Emirate រាត្រីថ្ងៃទី២៩ ខែមេសា ខ្សែប្រយុទ្ធ Ousmane Dembele ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យក្រុមភ្ញៀវ PSG តាំងពី៤នាទីដំបូងនៃវគ្គទី១។ ក្រុមម្ចាស់ផ្ទះ Arsenal មានឱកាសល្អក្នុងការបញ្ចប់ទីច្រើនលើក តែធ្វើមិនបានសម្រេច ស្របពេលអ្នកចាំទីក្រុមភ្ញៀវ Gianluigi Donnarumma ក៏បានសង្គ្រោះបាល់ជារឿយៗផងដែរ។
ជ័យជម្នះ ១-០ នៅក្រៅដី បានជួយក្រុមរបស់លោក Luis Enrique មានប្រៀបសម្រាប់ជំនួបជើងទី២ ដែលនឹងត្រូវធ្វើនៅ Parc des Princes ក្រុងប៉ារីស សប្តាហ៍ក្រោយ។

បើទោះយ៉ាងនេះក្តី ប៉ុន្តែលោក Arteta នៅតែមានក្តីសង្ឃឹម និងជំនឿចិត្តលើកូនក្រុមកាំភ្លើងធំ នឹងអាចវាយបកឈ្នះក្រុមយក្សបារាំងដើម្បីបានកៅអីវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២៤-២៥ នេះ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ជាកីឡាករខ្ចីជើងនៅ PSG អំឡុងប្រកបអាជីពជាកីឡាករបាល់ទាត់ បានប្រាប់អ្នកយកព័ត៌មានក្រោយចប់ប្រកួតថា៖«នេះជារាត្រីដ៏ខកចិត្តសម្រាប់ក្រុម Arsenal នៅ Emirates។ យើងមិនអាចរកបានមួយគ្រាប់សោះ ក្នុងចំណោមការស៊ុតចំគោលដៅដល់ទៅ ៥លើក។ ប៉ុន្តែ ខ្ញុំនៅតែជឿជាក់កូនក្រុមខ្ញុំនឹងវាយបកយកឈ្នះនៅជើងទី២»។
អ្នកចាត់ការអេស្ប៉ាញ បន្ថែមថា កាំភ្លើងធំមានឱកាសច្រើនក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែកូនក្រុមត្រូវតែធ្វើអ្វីពិសេសនៅប៉ារីស។
Arsenal ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League លើកចុងក្រោយនៅរដូវកាល ២០០៥-០៦ ពោលគឺ ១៩ឆ្នាំមុន ស្របពេល PSG រងជើងឯកនៅរដូវកាល ២០១៩-២០៕
