Man Utd មិនដែលឈ្នះក្នុងជំនួន Villarreal ៥លើកនៅក្រខ័ណ្ឌ Champions League

0
808

Man Utd ត្រូវជួប Villarreal នៅយប់នេះនឹងរកវិធីលុបបំបាត់ «ភាពតក់ស្លុត» ដែលមិនអាចយកឈ្នះក្រុមបាល់ទាត់អេស្ប៉ាញនៅ Champions League ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចុះឈ្មោះ 1X BET ឥឡូវនេះ

៧គឺ Man Utd មិនដែលឈ្នះសោះក្នុង ៧ ប្រកួតចុងក្រោយទល់នឹងក្រុមបាល់ទាត់មកពីអេស្ប៉ាញក្នុងក្របខ័ណ្ឌ Champions League (ស្មើ ៣ ចាញ់ ៤) ដោយជ័យជំនះចុងក្រោយលើក្រុម Real Sociedad ក្នុងខែតុលាឆ្នាំ ២០១៣ (១-០) ។

៥គឺ ជំនួប ៥ ដងក្នុងពានរង្វាន់អ៊ឺរ៉ុបរវាង Man Utd និង Villarreal ទាំងអស់បានបញ្ចប់ក្នុងលទ្ធផលស្មើ ដោយក្នុងនោះមាន ៤ប្រកួតក្រុមទាំងពីរមិនអាចរកបានគ្រាប់បាល់ ក្រៅពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League រដូវកាលមុន (១-១) ដែលក្រុមអេស្ប៉ាញឈ្នះ ១១-១០ ដោយបាល់ប៉េណាល់ទី។

៤គឺ ការប្រកួតក្របខ័ណ្ឌ Champions League ចំនួន ៤ លើករវាងក្រុម MU និងក្រុម Villarreal សុទ្ធសឹងជាលទ្ធផលស្មើ ០-០ ដែលជាការប្រកួតមានការជួបគ្នាច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដោយគ្មានគ្រាប់បាល់បញ្ចូលទី។

What Manchester United can expect vs Villarreal in Europa League final

១៦គឺ Villarreal មិនស្គាល់ចាញ់សោះក្នុងការប្រកួត ១៦ លើកចុងក្រោយនៅទ្វីបអឺរ៉ុប (ឈ្នះ ១២ ស្មើ ៤) រួមមាន Europa League និង Champions League ដែលជាសង្វាក់វែងជាងគេនាពេលបច្ចុប្បន្នបើប្រៀបធៀបទៅនឹងក្រុមណាមួយ។ ក្រុមអេស្ប៉ាញតែមួយគត់ដែលមានប្រវត្តិមិនស្គាល់ចាញ់យូរជាងនេះនៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់អ៊ឺរ៉ុបគឺ Espanyol (អេស្ប៉ាញូល) ចាប់ពីខែកញ្ញាឆ្នាំ ២០០៦ ដល់ខែវិច្ឆិកាឆ្នាំ ២០១៩ (២០ ប្រកួតជាប់គ្នា) ។

២គឺ MU ចាញ់ក្រុម Young Boys ក្នុងការប្រកួតបើកឆាកពានរង្វាន់ Champions League រដូវកាលនេះ ប៉ុន្តែមិនដែលចាញ់ ២ ប្រកួតដំបូងក្នុងមួយរដូវកាលនៃពានរង្វាន់អឺរ៉ុបនៅទូទាំងប្រវត្តិសាស្ត្រ។

១គឺ ប្រសិនបើលេងនៅយប់នេះ វានឹងក្លាយជាការប្រកួត Champions League លើកដំបូងរបស់ Cristiano Ronaldo នៅ Old Trafford សំរាប់ MU ចាប់តាំងពីខែមេសាឆ្នាំ ២០០៩ (១-០ ទល់នឹង Arsenal) ។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានចូលរួមដោយផ្ទាល់ក្នុងការរកបាន ១២ គ្រាប់ក្នុងការប្រកួតក្នុងទឹកដី ១៥ លើកចុងក្រោយនៃលើកដំបូងដែលពាក់អាវបិសាចក្រហម ក្នុងការប្រកួតនេះស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់បាន ៥ គ្រាប់។

0គឺ Cristiano Ronaldo នឹងបំបែកឯតទគ្គកម្មរបស់ Iker Casillas ចំពោះចំនួនការប្រកួតក្នុងក្រខ័ណ្ឌ Champions League ប្រសិនបើគាត់បង្ហាញខ្លួននៅយប់នេះ (១៧៨ ប្រកួត) ។ ទោះយ៉ាងណា CR7 មិនដែលស៊ុតបញ្ចូលទីទល់នឹង Villarreal ឡើយក្នុងការប្រកួត ៤ លើកមុននៅក្នុងការប្រកួតរវាងក្រុមទាំងពីរ៕

Villarreal vs Manchester United (26 May 2021) 🔥 Video Highlights - FootyRoom