ក្រុមបិសាចក្រហម Manchester United កំពុងតាមទិញកីឡាករសំខាន់២នាក់គឺ Sancho របស់ Dortmund និង Harry Kane របស់ Spurs ដើម្បីមករួមក្រុមរដូវកាលក្រោយ។
Sancho របស់ Dortmund ត្រូវបានគេដឹងថាកាន់តែកៀកក្នុងការយល់ព្រមមកលេងនៅ Old Trafford ហើយ ក្រោយពីក្លឹបទាំងពីរចរចាគ្នាច្រើនសប្ដាហ៍មក។ ដោយឡែកសម្រាប់ Kane វិញ ក៏ចង់មកលេងនៅក្រុមបិសាចក្រហមដូចគ្នា ព្រោះថាមានរៀមច្បងជាច្រើនផ្ដល់យោបល់ឱ្យរូបគេចាកចេញពី Spurs ទៅ ប្រសិនបើចង់មានឱកាសឈ្នះពានរង្វាន់ធំៗបាន។
ប្រសិនបើក្រុមរបស់លោក Ole បានកីឡាករទាំងពីរនាក់ខាងលើហើយ តើទម្រង់លេងរបស់ក្រុមមួយនេះ នឹងល្អយ៉ាងណានៅពេល Bruno និង Pogba បានលេងជាមួយគ្នាទៀតនោះ៖
ក្រុមបិសាចក្រហម ត្រូវបានគេមើលឃើញថាទម្រង់ការពារបច្ចុប្បន្នដែលមាន Wan-Bissaka , Lindelof , Maguire និង Shaw គឺល្អគ្រប់គ្រាន់សម្រាប់ជួយអ្នកចាំទី De Gea រក្សាសំណាញ់ទីហើយ។ ស្របពេលបម្រើដែលមាន Bruno ចាប់ដៃគូជាមួយ Pogba រួមទាំងកីឡាករឆ្នើម Mctominay ទៀតគឺរឹតតែជួយក្រុមបានច្រើនទាំងចុះការពារ និងប្រយុទ្ធខាងលើមិនខាន។
Sancho ប្រសិនបើទិញបានមែន នឹងត្រូវលេងប្រយុទ្ធស្លាបជាមួយ Rashford ហើយនៅប្រយុទ្ធកណ្ដាលគឺ Harry Kane វិញ។ ទម្រង់ពេញយ៉ាងនេះហើយ ធ្វើឱ្យអ្នកវិភាគមើលឃើញថាក្រុម Man Utd បានជម្រើស១១នាក់នេះ គឺអាចប្រជែងពានរង្វាន់ជាមួយក្រុមដទៃទៀតបានហើយ៕
ប្រភព៖ Dailymail