ខ្មាន់កាំភ្លើងម្នាក់ដែលអះអាងថា ជាសមាជិកនៃក្រុមភេរវករ បានបាញ់ប្រហារទៅលើក្រុមអ្នកគាំទ្របាល់ទាត់ស៊ុយអែត ដែលក្នុងនោះ ២នាក់បានស្លាប់។ ចំណែកអ្នកទី៣ត្រូវបានគេនិយាយថារបួសធ្ងន់ ។
វីដេអូដែលបង្ហោះដោយកាសែតបែលហ្ស៊ិក Het Laaste Niews បានបង្ហាញបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូចនៅលើម៉ូតូស្កូតឺ បានបាញ់កាំភ្លើង ។ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo អានថា ខ្ញុំទើបតែបានចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្រចំពោះលោក Ulf Kristersson បន្ទាប់ពីការវាយប្រហារដ៏អាក្រក់កាលពីយប់មិញលើពលរដ្ឋស៊ុយអែតនៅទីក្រុងប្រ៊ុចសែល។
ការប្រកួតបានឈានដល់ពាក់កណ្តាលតង់នៅកីឡដ្ឋាន Stade Roi Baudouin បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Viktor Gyokeres និង Romelu Lukaku ប៉ុន្តែភាគីទាំងសងខាងមិនបានប្រគួតសម្រាប់តង់ទីពីរ។ យោងតាមទូរទស្សន៍ស៊ុយអែត TV6 កីឡាករស៊ុយអែតបានប្រាប់ UEFA ថាពួកគេមិនចង់បន្តលេងទេ ហើយក្រុមបែលហ្ស៊ិកក៏យល់ព្រម។
ការបង្ហោះរបស់បិសាចក្រហមបែលហ្ស៊ិកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសេរថា ដោយសារតែឧប្បត្តិហេតុនៅទីក្រុងព្រុចសែលកាលពីយប់មិញការប្រគួតត្រូវបានផ្អាក។
ក្រោយមក UEFA បានបន្ថែមថា “បន្ទាប់ពីមានការសង្ស័យថាមានការវាយប្រហារភេរវកម្មនៅទីក្រុងប្រ៊ុចសែល នៅល្ងាចនេះ វាត្រូវបានសម្រេច បន្ទាប់ពីបានពិភាក្សាជាមួយក្រុមទាំងពីរ និងអាជ្ញាធរប៉ូលីសក្នុងតំបន់ថា ការប្រកួតជម្រុះ Uefa Euro 2024 រវាងបែលហ្ស៊ិក និងស៊ុយអែត ត្រូវបានបោះបង់ចោល។
ប៉ូលីសបានប្រាប់អ្នកគាំទ្រឱ្យស្នាក់នៅក្នុងកីឡដ្ឋាន ដើម្បីសុវត្ថិភាពរបស់ពួកគេ។ អាជ្ញាធរបែលហ្ស៊ិកបានបង្កើនការប្រកាសអាសន្នភេរវកម្មរបស់ក្រុងព្រុចសែលដល់កម្រិតខ្ពស់បំផុត និងកម្រិតខ្ពស់ទីពីរនៅក្នុងប្រទេស។
ភាពស្ងៀមស្ងាត់មួយនាទីត្រូវបានគេសង្កេតឃើញមុនពេលការប្រកួតជម្រុះ Euro 2024 ហើយអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងកន្លែងឈរ។
Stade Roi Baudouin មានទីតាំងនៅសង្កាត់ភាគពាយ័ព្យនៃទីក្រុងព្រុចសែល ចម្ងាយប្រហែល 6.4km ពីមហាវិថី Ypres ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើង។