Martin Braithwaite រំពឹងស្នាក់នៅ Barcelona រយៈពេលយូរ បើទោះជាលេចឭដំណឹងថា Barcelona ចង់លក់រូបគេចេញក៏ដោយ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបានមកដល់ទឹកដី Nou Camp កាលពីដើមខែកុម្ភៈដោយផ្ទេរពី Leganes ក្នុងតម្លៃខ្លួន១៨លានអឺរ៉ូដោយចុះកុងត្រារហូតដល់ឆ្នាំ២០២៤។ Braithwaite លេងបានតែ៣ប្រកួតប៉ុណ្ណោះឲ្យ Barcelona រួចក៏ផ្ទះមេរោគកូវីដ-១៩ ធ្វើឲ្យក្របខ័ណ្ឌបាល់ទាត់នានាត្រូវផ្អាក។
អតីតខ្សែប្រយុទ្ធ Middlesbrough សញ្ជាតិដាណឺម៉ាកបាននិយាយថា៖ “ខ្ញុំប្រាកដក្នុងចិត្តថានឹងលេងនៅ Barca ច្រើនជាង៤ឆ្នាំកន្លះទៅទៀត។ សម្រាប់ពេលនេះខ្ញុំផ្ដោតតែលើការលេងនឹងការប្រាថ្នាចង់ឈ្នះពានជាមួយមិត្តរួមក្រុមប៉ុណ្ណោះ គឺមិនគិតរឿងចាកចេញឡើយ”៕