ភ្នាក់ងាររបស់ Neymar បាននិយាយឲ្យដឹងថា កីឡាកររបស់ខ្លួននឹងមិនចាកចេញពីក្លឹប Paris Saint-GermaiN ឡើយ ដោយលើកហេតុផលវិបត្តិកូរ៉ូណាបានធ្វើឲ្យប៉ះពាល់ហិរញ្ញវត្ថុក្នុងបាល់ទាត់។
Neymar បានផ្ទេរចេញពី Barcelona កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក១៩៨លានផោន។ នៅទីនោះគេរកបាន៦៩គ្រាប់ក្នុងការបង្ហាញខ្លួន៨០ប្រកួត ឈ្នះពាន Ligue 1 ៣រដូវកាលជាប់គ្នា។
ប៉ុន្តែថ្មីនេះមានដំណឹងក្លឹបចាស់ Barcelona ចង់នាំយកកីឡាករវ័យ២៩ឆ្នាំទៅកាន់ Nou Camp វិញ ដែលជាកន្លែងគេធ្លាប់ចាប់ដៃគូប្រយុទ្ធជាមួយ Lionel Messi។ ទាក់ទិនរឿងនេះភ្នាក់ងាររបស់ Neymar យល់ឃើញថា កីឡាករខ្លួននឹងមិនចេញទៅណាទេ ព្រោះតែទីផ្សារបាល់ទាត់បច្ចុប្បន្នកំពុងពិបាក។
Neymar បានចំណាយពេល៤ឆ្នាំនៅ Barcelona រកបានដល់១០៥គ្រាប់ឯណោះ សម្រាប់ការលេង១៨៦ប្រកួត។ ក្នុងនោះដែរគេបានជួយក្រុមឈ្នះពាន La Liga ២ដង Copa del Reys ៣ដង និង 2015 Champions League ២០១៥៕