បន្ទាប់ពី Harry Kane បានបង្ហាញថាគាត់នឹងពិចារណាចាកចេញពី Tottenham, MU និង Real Madrid បានលោតចូលភ្លាមៗដើម្បីទាញខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះដែរ។ ទោះយ៉ាងណាការចរចារផ្ទេរជាមួយ Tottenham មិនមែនជារឿងងាយស្រួលទេ។ តាមសេចក្តីរាយការណ៍ ក្រុមបិសាចក្រហមលើកដំបូងចាប់អារម្មណ៍លើ Kane ពីជំនាន់លោក Louis van Gaal ។ រហូតមកដល់បច្ចុប្បន្ន Harry Kane បានបង្ហាញថាខ្លួនគាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅអឺរ៉ុប។ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអ៊ីនធឺណេតកាលពីចុងខែមីនាខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះបានសារភាពថាគាត់គឺជាកីឡាករដែលមានមហិច្ឆតាហើយអាចចាកចេញពីក្លឹប Tottenham ប្រសិនបើក្លឹបមិនបានដើរក្នុងទិសដៅត្រឹមត្រូវ។…