Sancho ទទួលបាន​កាត​លឿង ដោយសារ​បង្ហាញ​សារ​ស្វែងរក​យុត្តិធម៌​ឲ្យ​បុរស​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ

0
718

ចា​ឌិន សាន​ចូ (Jadon Sancho) ជា​កីឡាករ​អន្តរជាតិ​អង់គ្លេស​ទទួលបាន​កាត់​លឿង បន្ទាប់ពី លាត់​អាវ​បង្ហាញអក្សរ​ដែល​សរសេ​រថា “​យុត្តិធម៌​សម្រាប់ ច​ច ហ្ល្វ​យ​” ខណៈពេល​អបអរ​គ្រាប់ បាល់​ជាមួយ​ក្រុម ឌ័​ម៉ាន់​(Dortmund) អំឡុងពេល​លេង​ជាមួយ​ក្រុម​ប៉ា​ឌឺ​ប៊ឺ​ន​( Paderborn) កាលពី​ថ្ងៃអាទិត្យ​។​
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​រកបាន​គ្រាប់​បាល់​បី​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​នេះ ហើយ​បាន​ដោះអាវ​ចេញ បន្ទាប់ពី​រកបាន​គ្រាប់​បាល់​ដំបូង ដោយ​បង្ហាញ​សារ​គាំទ្រ​ដល់​ចលនា​ដែល​គេ​ដាក់ឈ្មោះថា “Black Lives Matter” ។​
​ ​
​មន្ត្រី​អាជ្ញាកណ្តាល ដា​នី​ញែ​ល សៀ​បឺត (Daniel Siebert) បាន​លើក​កាត​លឿង​ដាក់ សាន​ចូ ដោយសារតែ​ដោះអាវ​ចេញ​។ កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​រកបាន​២​គ្រាប់​បន្ថែមទៀត​លើ​គ្រាប់ បាល់​ទី​១​ប៉ុន្តែ​សម្រេច​មិន​បង្ហាញ​សារ​នេះ​ជាថ្មី​ដោយសារតែ​អាច​ប្រឈម​នឹង​ការបណ្តេញ ចេញ​។


​ ​
​សាន​ចូ បាន​បង្ហោះ​សារ​តាម​អ៊ី​ន​ស្តា​ក្រាម​ថា “​យើង​មិនគួរ​ខ្លាចរអា​ក្នុងការ​និយាយ​អ្វី​ដែលជា រឿង​ត្រឹមត្រូវ​នោះទេ​។ យើង​ត្រូវ​រួមគ្នា​ជា​សំឡេង​តែមួយ​និង​តស៊ូ ដើម្បី​យុត្តិធម៌​។ យើង​រឹងមាំ ទាំងអស់គ្នា​”​។​
​ ​
​ការអបអរ​របស់ សាន​ចូ កើត​មានតែ​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​ខ្សែប្រយុទ្ធ ម៉ា​គូស ធូ​រ៉ា​ម (Marcus Thuram) របស់​ក្លិប Monchengladbach បាន​លត់​ជង្គង់​ចុះ​ជាការ​គាំទ្រ​ដល់​ចលនា​នេះ បន្ទាប់ពី​រកបាន​គ្រាប់​បាល់ អំឡុង​ការប្រកួត​ជាមួយ​ក្រុម យូ​ញៀន ប៊ែ​រលី​ន​(Union Berlin) ។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូបនេះ គឺជា​កូនប្រុស​របស់លោក លី​លៀន ធូ​រ៉ា​ម (Lillian Thuram) ជា​អតីត​កីឡាករ​ជម្រើសជាតិ​បារាំង​និង​ម្ចាស់​មេដាយមាស​វើ​ល​ខាប់ ហើយ​ដែលជា​សកម្មជន ប្រឆាំង​ការរើសអើង​ពូជសាសន៍​ចាប់តាំងពី​ចំណាយពេល​ជាមួយ​ក្លិប Monaco, Parma, Juventus និង Barcelona ៕

DORTMUND, GERMANY – OCTOBER 27: Jadon Sancho of Dortmund runs with the ball during the Bundesliga match between Borussia Dortmund and Hertha BSC at Signal Iduna Park on October 27, 2018 in Dortmund, Germany. The match between Dortmund and Berlin ended 2-2. (Photo by Christof Koepsel/Bongarts/Getty Images)