ទេពកោសល្យវ័យក្មេង Ansu Fati បានចុះកុងត្រាថ្មីដែលមានរយៈពេលវែងជាមួយ Barca ក្នុងនោះរួមបញ្ចូលទាំងលក្ខខ័ណ្ឌទឹកប្រាក់រហូតដល់ ៤០០ លានអឺរ៉ូ។ កីឡាករវ័យក្មេងរូបនេះ ក៏នឹងយកអាវលេខ ២២ ពីខ្សែបម្រើ Arturo Vidal ដែលទើបផ្ទេរទៅ Inter Milan ផងដែរ។
កិច្ចព្រមព្រៀងដំបូងរបស់កីឡាករវ័យ ១៧ឆ្នាំ នឹងផុតកំណត់ក្នុងរយៈពេល ២ឆ្នាំទៀត ប៉ុន្តែ Barca ត្រូវរកវិធីចងគាត់ដើម្បីចៀសវាងការសម្លឹងមើលឃើញរបស់ក្លឹបធំៗនៅអឺរ៉ុប ។ ដូច្នោះហើយ Fati នឹងស្នាក់នៅក្នុងជំរុំនូរហូតដល់ឆ្នាំ ២០២៤ ហើយលក្ខខ័ណ្ឌនៃកិច្ចសន្យាកើនឡើងបន្ថែម ២៣០ លានអឺរ៉ូ ពោលគឺពីចំនួន ១៧០ កើនដល់ ៤០០ លាន។
Barca ក៏បានណែនាំជាផ្លូវការ Fati ក្នុងនាមជាអ្នកលេងក្រុមដំបូងមុនពេលគាត់ឈានចូលអាយុ ១៨ ឆ្នាំ នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ តារាវ័យក្មេងរូបនេះត្រូវបានគេរំពឹងថានឹងដើរតួនាទីកាន់តែធំជាងមុននៅឯ Barca នាពេលអនាគត។
មុននោះ Fati បានបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅ Barca ។ គាត់បានក្លាយជាកីឡាករក្មេងជាងគេទី ២ ក្នុងប្រវត្តិសាស្ត្រក្លឹបដែលបង្ហាញខ្លួនលើកដំបូងនៅអាយុ ១៦ និង ២៩៨ ថ្ងៃ។ ក្រោយមក Fati ក៏បានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Blaugrana ។ សរុបទៅគាត់បានបង្ហាញខ្លួនចំនួន ៤២ ដងនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមដំបូងរបស់ Barca ដោយស៊ុតបញ្ចូលទីបាន ១២ គ្រាប់។៕