Arteta ទទួល​ស្គាល់ Liverpool ពិត​ជា​មាន​កម្រិត​លើ Arsenal

0
750

អ្នក​ចាត់​ការ Mikel Arteta បាន​និយាយ​ថា លោក​មិន​ខកចិត្ត​ពេក​ឡើយ បន្ទាប់​ពី Arsenal ចាញ់ Liverpool ៣-១ កាល​ពី​យប់​មិញ។

ក្រុម​កាំភ្លើង​ធំ​បាន​ធ្វើ​ការ​នាំ​មុខ បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ Alexandre Lacazette ឆក់​ឱកាស​ពី​ការ​សាង​កំហុស​របស់ Andy Robertson ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ។ យ៉ាងណាមិញ Liverpool បាន​សម្រុក​​រក​បាន​៣​គ្រាប់​វិញ​ផ្ទួន​ៗ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Sadio Mane, Andrew Robertson និង Alexander-Arnold។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Arteta បាន​និយាយ​ថា៖ “ជា​ការ​ពិត​ពួក​គេ​​ពូកែ​ជាង​ពួក​យើង​​ក្នុង​ទិដ្ឋភាព​ជា​ច្រើន។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​នៅ​ក្នុង​របៀប​ដែល​ក្រុម​បាន​ធ្វើ​ការ​ប្រកួតប្រជែង​និង​បន្ត​ជឿ​ជាក់​។ នេះ​គឺ​​ជា​ស្ដង់ដារ​ដែល​ពួក​យើង​​ត្រូវ​ឈាន​ទៅ​ដល់”។

សម្រាប់​ជ័យជម្នះ​របស់ Liverpool ពួក​គេ​​បាន​ឡើង​មក​កាន់​លេខ​ពីរ​ក្នុង​តារាង​ពិន្ទុ Premier League នៅ​ក្រោម Leicester City ដែល​មាន​៩​ពិន្ទុ​ស្មើ​គ្នា៕