De Bruyne ត្រូវ​បាន​កាត់​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ហើយ​វិល​មក​ Man City វិញ

0
833

ខ្សែ​បម្រើ​បែលហ្សិក​កីឡាករ Kevin De Bruyne ត្រូវ​បាន​កាត់ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ ហើយ​ត្រលប់​មក​ក្លឹប Manchester City វិញ​ បន្ទាប់​ពី​សង្ស័យ​ថា​រង​របួស។

ខាង​ជម្រើសជាតិ​បែលហ្សិក​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​មិន​មាន​កាយសម្បទា​ល្អ​គ្រប់គ្រាន់​ដើម្បី​ចូល​លេង​ក្នុង​ប្រកួត​រវាង​បែលហ្សិក និង​ក្រុមជម្រើស​ជាតិ​អ៊ីស្លង់​សម្រាប់​ថ្ងៃ​ស្អែក​ ក្នុង​ក្របខ័ណ្ឌ UEFA Nations League។

ក្រោយ​ការ​កាត់​ឈ្មោះ​នេះ De Bruyne បាន​តម្រូវ​ឲ្យ​ហោះ​ទៅ​កាន់​ទីក្រុង​មេនឆេសស្ទើរ​ ដើម្បី​ត្រួតពិនិត្យ​កាយសម្បទា​បន្ត។ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា កីឡាករ​រូប​នេះ​នឹង​មិន​អាច​បង្ហាញ​ខ្លួន​ប៉ះ​នឹង​ក្លឹប Arsenal សម្រាប់​ប្រកួត Premier League នៅ​ចុង​សប្ដាហ៍​នេះ​ទេ៕