Getafe បំបាក់ Barcelona ធ្លាក់ទៅកាន់លេខ៩ នៃតារាងពិន្ទុ La Liga

0
812

ក្លឹប​ Barcelona បាន​ប្រកួត​ចាញ់ Getafe ក្នុង​លទ្ធផល ១-០ ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​កាន់​លេខ​៩​នៃ​តារាង​ពិន្ទុ La Liga។

មួយ​គ្រាប់​របស់ Getafe កើត​ឡើង​ដោយ​បាល់​ប៉េណាល់ទី​របស់​កីឡាករ Jaime Mata ក្រោយ Frenkie de Jong ​កីឡាករ​របស់ Barcelonaបង្ក​កំហុស​លើ Djene Dakonam។ ១​គ្រាប់​នេះ​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត ធ្វើ​ឲ្យ Getafe ទទួល​បាន​៣​ពិន្ទុ​ឡើង​ឈរ​លេខ​២​​ក្នុង​តារាង​ពិន្ទុ ខណៈ Barcelona ធ្លាក់​ដល់​លេខ​​៩។

យ៉ាងណាមិញ ក្រុម​មួយ​ចំនួន​ក្នុង​លីគ​ដូច​ជា Getafe ជា​ដើម​បាន​លេង​ចូល​ដល់​សប្ដាហ៍​ទី​៥​ហើយ​ ប៉ុន្តែ Barca ទើប​លេង​បាន​៤​សប្ដាហ៍​ប៉ុណ្ណោះ​ ដូច្នេះ​ពួក​គេ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ។ ក្នុង​សប្ដាហ៍​ជាមួយ​គ្នា​នេះ​ Real Madrid ​បាន​ប្រកួត​ចាញ់​ដូច​គ្នា​ ដោយ​ថ្វី​ជើង​របស់​ក្រុម​ឡើង​មក​​ថ្មី​លទ្ធផល ១-០៕

Barcelona’s Argentine forward Lionel Messi (L) vies with Getafe’s Spanish defender Marc Cucurella during the Spanish League football match between Getafe and Barcelona at the Coliseum Alfonso Perez stadium in Getafe, south of Madrid, on October 17, 2020. (Photo by GABRIEL BOUYS / AFP) (Photo by GABRIEL BOUYS/AFP via Getty Images)