រ៉ូណាល់ដូ៖ “ខ្ញុំបានត្រឡប់មកវិញ ហើយនេះគឺជារឿងសំខាន់បំផុត”

0
935

កំពូលតារាឆ្នើមព័រទុយហ្កាល់រូបនេះបាននិយាយបន្ទាប់ពីបង្ហាញពីទម្រង់លេងយ៉ាងល្អដើម្បីជួយ ឲ្យ ក្រុម Juventus ឈ្នះ Spezia ៤-១ ក្នុងការប្រកួត Serie A ជុំទី ៦ កាលពីយប់ថ្ងៃទី ១ ខែវិច្ឆិកា។

រ៉ូណាល់ដូបាននិយាយថា “ខ្ញុំនៅឯកោអស់រយៈពេលជាយូរមកហើយ ទោះបីខ្ញុំមានសុខភាពល្អ និងមិនមានរោគសញ្ញាអ្វីក៏ដោយ។ ថ្ងៃនេះខ្ញុំត្រលប់មកវិញ ហើយធ្វើអ្វីដែលខ្ញុំចូលចិត្ត គឺការលេងបាល់ទាត់” ។ នេះបើយើងតាមស្កាយស្ព័រ។

កំពូលតារាឆ្នើមព័រទុយហ្កាល់រូបនេះក៏កោតសរសើរចំពោះគូប្រជែងជើងឯកជាមួយក្រុមសេះបង្កង់ Juventus នៅរដូវកាលនេះដូចជា Milan, Lazio, និង Napoli ជាដើម។

“ក្របខ័ណ្ឌ Serie A គឺជាការប្រកួតដែលមានការប្រកួតប្រជែងខ្លាំង។ ក្រុមទាំងអស់កំពុងដើរលើផ្លូវត្រូវ។ យើងត្រូវខិតខំបន្ថែមទៀត។ ទោះយ៉ាងណា Cristiano Ronaldo ត្រលប់មកវិញហើយនេះគឺជារឿងសំខាន់បំផុត” ។ នេះជាការគូសបញ្ជាក់របស់តារាឆ្នើមកើតនៅឆ្នាំ ១៩៨៥រូបនេះ ។

ក្នុងការប្រកួតជាមួយ Spezia រ៉ូណាល់ដូបានចូលមកជំនួស Dybala ពីនាទី ៥៦ ។ គាត់ត្រូវការពេលត្រឹមតែ ៣ នាទីដើម្បីរកគ្រាប់បាល់បន្ទាប់ពីទទួលបានបាល់ពី Morata ។

ជ័យជម្នះលើ Spezia បានជួយឱ្យ Juventus កាត់បន្ថយគម្លាតជាមួយក្រុម AC Milan ដល់ ៤ ពិន្ទុ។ គោលដៅបន្ទាប់របស់ក្លឹបទូរីនគឺដើម្បីយកឈ្នះគូប្រកួតដែលខ្សោយក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។ មុននោះក្រុម Bianconeri ទើបតែចាញ់ Barca ០-២ លើទឹកដីខ្លួន៕