ចាប់តាំងពីចាកចេញពី Salzburg ដើម្បីផ្លាស់ទៅ Dortmund នៅដើមឆ្នាំ ២០២០ Haaland លេងបានល្អណាស់ដោយរកបាន ២៤ គ្រាប់ក្នុង ២៧ ប្រកួត។ ខ្សែប្រយុទ្ធន័រវេសរូបនេះតែងតែទទូចថានឹងជួយ Dortmund ដណ្តើមបានតំណែងជើងឯក ប៉ុន្តែអតីតគ្រូបង្វឹកលោក Freund មិនគិតថានេះអាចទៅរួចទេ។
ជាមួយនឹងសមត្ថភាពរបស់កីឡាករ Haaland Dortmund ពិបាករក្សាណាស់។ ដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នាពេលថ្មីៗនេះ នៅពេលដែល Lothar Matthaus បានបញ្ជាក់ថា Liverpool អាចជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ Haaland ចំណែកលោក Freund ក៏បានឯកភាពនៅគំនិតនេះដែរ។
“នោះនឹងជាកន្លែង(ហង្សក្រហម)ដែល Haaland ទៅឈរជើងនៅពេលអនាគត។ តាមពិតគាត់អាចលេងឱ្យក្រុមទាំងអស់នៅលើពិភពលោក។ ដោយស្មារតីឆន្ទៈ និងទំនុកចិត្តរបស់គាត់ Haaland អាចនឹងបន្សល់ទុកនូវភាពល្បីល្បាញរបស់គាត់នៅអឺរ៉ុប ក្នុងរយៈពេល ១០ ឆ្នាំទៀត” ។
លោក Matthaus បាននិយាយថា“ Dortmund ស្ថិតក្នុងក្រុមកំពូលទាំង ១០ នៃក្រុមបាល់ទាត់ធំ ៗ នៅអឺរ៉ុប ប៉ុន្តែមានក្រុមល្អជាង ៥ ឬ ៦ ក្រុមទៀត ហើយនោះគឺជាកន្លែងដែល Haaland ចង់ទៅ។ ខ្ញុំកំពុងគិតពីក្រុមកំពូលៗ មិនប្រាដកថាជា Bayern Munich ព្រោះ Robert Lewandowski នឹងឈរនៅលំដាប់កំពូលក្នុងរយៈពេល ២-៣ ឆ្នាំទៀត។ ខ្ញុំមិនគិតថា Haaland អាចបន្តនៅយូរបានប៉ុណ្ណានៅ Dortmund នោះទេ។