បីសាចក្រហម ចរចានាំយក CR7 ត្រឡប់មកកាន់ Old Trafford ម្ដងទៀត

1014

យោងតាមអ្នកកាសែតរបស់ FOX America លោក Christian Martin បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United ត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយ Cristiano Ronaldo ដើម្បីនាំយកកំពូលតារាព័រទុយហ្កាល់រូបនេះ ត្រឡប់មកកាន់ជំរុំផ្ទះចាស់វិញ។

ជាពិសេស Christian Martin បាននិយាយថា“ ប្រភពរបស់យើងនៅ Manchester និង Porto បានបញ្ជាក់ថា Man United កំពុងពិភាក្សាជាមួយ Cristiano Ronaldo ដើម្បីនាំយកតារារូបនេះត្រឡប់មកវិញនៅរដូវកាលក្រោយ” ។

“ តារាព័រទុយហ្កាល់កំពុងតែពិចារណា។ Juventus នឹងផ្តួចផ្តើមកិច្ចព្រមព្រៀងចរចាប្រសិនបើរ៉ូណាល់ដូស្នើសុំ៕