ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021

0
1024

ប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021 ដោយសារវិបត្តិ Covid 19 ខណៈដែលអាហ្សង់ទីន ប្រកាន់ជំហររ៉ាប់រងសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្នាក់ឯងដោយមិនខ្វល់ពីប្រទេសកូឡុំប៊ីនោះឡើយ។ ព្រឹត្តិការណ៍ Copa America 2021 នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្តដាខាងមុននេះ។

ការដកខ្លួនរបស់ប្រទេសកូឡុំប៊ី គឺកើតឡើងដោយការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីផ្ទាល់សារការព្រួយបារម្ភពីការប្រឈមមុខក្នុងការកើនឡើងនៃជំងឺកូវីតអំឡុងពេលប្រកួតពានរង្វាន់ Copa America 2021 ។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីនទំនងជារៀបចំព្រឹត្តិការណ៍ Copa America 2021 ក្នុងនាមជាម្ចាស់ផ្ទះតែម្នាក់ឯងនាខែក្រោយនេះ៕