Man Utd បានបណ្តេញលោក Ole Gunnar Solskjaer ជាផ្លូវការហើយ ហើយត្រៀមនឹងតែងតាំងគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចប់រដូវកាលនេះ។ ដូច្នេះ តើអ្នកណាជាគូប្រជែងកំពូលក្នុងតំណែងដ៏សំខាន់មួយនេះ?
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន Man Utd បានបណ្តេញលោក Ole Gunnar Solskjaer បន្ទាប់ពីកាន់តំណែងជិត ៣ឆ្នាំ។ នេះគឺជាលទ្ធផលដែលជៀសមិនរួច នៅពេលដែលក្រុមកំពុងជួបវិបត្តិធ្លាក់ចុះទម្រង់លេងជាមួយនឹងការបរាជ័យ ៥/៧ កាលពីពេលថ្មីៗនេះក្នុងក្របខ័ណ្ឌ Premier League ហើយបានធ្លាក់មកចំណាត់ថ្នាក់លេខ៩ នៃតារាងចំណាត់ថ្នាក់ ។
បន្ថែមពីលើនេះ Man Utd ក៏បានបញ្ជាក់ដែរថា នឹងតែងតាំងគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល។ បច្ចុប្បន្ននេះ លោក Michael Carrick នឹងទទួលបន្ទុកជាអ្នកដឹកនាំក្រុមបណ្ដោះអាសន្នសិន រហូតដល់រើសបានគ្រូបង្វឹកជំនួសឱ្យលោក Ole Gunnar Solskjaer។
យោងតាមគេភ្នាល់មួយចំនួននៅអឺរ៉ុប Zinedine Zindane គឺជាបេក្ខជននាំមុខគេក្នុងការជំនួស Solskjaer ។ ហាងឆេងភ្នាល់សម្រាប់អតីតគ្រូបង្វឹក Real Madrid ចូលទៅកាន់តំណែងពិសេសនេះនៅ Old Trafford គឺ ១០/១១ (ដាក់១១ ស៊ី១០) ។ ហាងឆេងនេះបានផ្លាស់ប្តូរយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងថ្ងៃមុន (៤/១) ដែលបង្ហាញថាអ្នកយុទ្ធសាស្ត្រសញ្ជាតិបារាំងរូបនេះ ទំនងជាត្រូវបានជ្រើសរើស។
ទន្ទឹមនឹងនេះដែរ អតីតខ្សែបម្រើ Darren Fletcher គឺ ៦/១ (ដាក់១ ស៊ី ៦) សម្រាប់ក្តីសង្ឃឹមក្លាយជាគ្រូបង្វឹករយៈពេលវែងរបស់ក្រុមបីសាចក្រហម ៕