កម្ពុជា​មាន​កីឡាករ​ពិសេស​មួយរូប ​ធ្វើ​ឱ្យ​សារព័ត៌មាន​ថៃ​សរសើរ​យ៉ាងខ្លាំង

0
949

នៅ AFF Cup 2021 កីឡាករថ្មី​របស់​ក្រុម​កម្ពុជា​រូប​នេះ​មិន​អាច​បង្ករភាពលំបាកដល់គូប្រកួតខ្លាំងខ្លានៅឡើយ​ទេ។ ប៉ុន្តែ​ប្រហែល​ជា​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​នឹង​ជាការចាប់ផ្ដើមមួយ​សម្រាប់​ ឡេង ណូរ៉ា ក្នុងការបង្ករព្យុះភ្លៀងលើទីលានវាលស្មៅក៏អាចថាបាន។

ថ្មីៗនេះ កាសែតថៃដ៏ល្បី Siam Sport ស្រាប់តែមានអត្ថបទមួយសរសើរកីឡាករខ្មែរម្នាក់។ នោះ​មិន​មែន​ជា​​កីឡាករ ចាន់ វឌ្ឍនាកា ទេ តែ​ជា​កីឡាករវ័យក្មេង​មួយរូបដែលទើបតែរះឡើង​គឺ ឡេង ណូរ៉ា។

May be an image of 12 people and people standing

រឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងរបស់ក្រុមជម្រើសជាតិកម្ពុជា គឺបានកាត់បន្ថយអាយុជាមធ្យមទាបបំផុត មកនៅត្រឹម ២២.៤។ កីឡាករក្មេងជាងគេគឺ ស៊ិន ស៊ីសុវណ្ណមករា ដែលមានអាយុ ១៦ឆ្នាំ មកពីក្លឹបព្រៃវែង។

ក្នុង​ចំណោម​នោះ​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​ទេព​កោសល្យ​វ័យ​ក្មេងគឺកីឡាករ ឡេង ណូរ៉ា ដែលជាខ្សែប្រយុទ្ធមានខ្សែឈាមជនជាតិហ្គាណា និងខ្មែរ មានអាយុទើបតែ ១៧ឆ្នាំប៉ុណ្ណោះ បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះលេងនៅក្លឹបព្រៃវៃ (លីគកំពូលកម្ពុជា) ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិថៃ គឺលោក Thongchai Rungruanglert។

ការ​ឈាន​ជើង​ចូល​ជម្រើស​ជាតិ​ក្នុង​វ័យ ១៧ ឆ្នាំ ឡេង ណូរ៉ា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ យុវជនរូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អនាគត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

May be an image of 7 people and people standing

ឡេង ណូរ៉ា ធ្លាប់លេងឲ្យ U15 និង U23 កម្ពុជា។ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២១ យុវជនរូបនេះបានលេងជាលើកដំបូងនៅក្រុមជម្រើសជាតិ ក្នុងការបរាជ័យ ១-៤ ជាមួយអ៊ីរ៉ាក់ក្នុងវគ្គជម្រុះជុំទីពីរនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ទ្វីបអាស៊ី។

ខ្សែ​បប្រយុទ្ធដែលមានពណ៌សម្បូរណ៍ស្រអែមខ្មែរ មាន​ឪពុក​ជា​ជនជាតិ​ហ្គាណា និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ។ ក្នុងវ័យ ១៧ឆ្នាំ ឡេង ណូរ៉ា មានរាងកាយមាំមួន សុខភាពរឹងមាំ ធានាថានឹងក្លាយខ្លួនជាកីឡាករដែលឆ្នើមម្នាក់ក្នុងជួរកីឡាករជម្រើសជាតិកម្ពុជា។

May be an image of 3 people, people playing sport, people standing and grass

ជាការពិតណាស់ ក្នុងព្រឹត្តិការណ៍ AFF Cup 2021 នេះ ឡេង ណូរ៉ា ឬកីឡាករវ័យក្មេងដ៏មានទេពកោសល្យផ្សេងទៀតនៃក្រុមកម្ពុជា នឹងមិនអាចដាក់សម្ពាតខ្លាំងទៅលើក្រុមដែលនៅក្នុងពូល B បានឡើយ ដោយសារតែក្រុមកម្ពុជាមិនទាន់មានបទពិសោធន៍ និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។

ប៉ុន្តែសម្រាប់កីឡាករវ័យក្មេង ការចូលរួមក្នុងការប្រកួតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ នឹងជួយពួកគេឱ្យអភិវឌ្ឍខ្លួនឡើងយ៉ាងឆាប់រហ័ស និងប្រមូលបទពិសោធន៍ដ៏មានតម្លៃ។ វាមិនមែនជារឿងចម្លែកទេ ប្រសិនបើរដូវកាល AFF Cup បន្ទាប់ទៀត ឡេង ណូរ៉ា អាចក្លាយជាកីឡាករមួយរូបដែលចូលរួមចំណែកធ្វើឱ្យក្រុមខ្លាំងៗក្នុងតំបន់ចាប់អារម្មណ៍ដូចកីឡាករ ចាន់ វឌ្ឍនាកា បច្ចុប្បន្ន៕