ក្លិប Hokkaido Consadole នៅថ្ងៃទី១១ ខែមករា បានប្រកាសចុះកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើសញ្ជាតិថៃ Chanathip Songkrasin ទៅកាន់ក្លិបម្ចាស់ជើងឯកលីគកំពូលជប៉ុនរដូវកាល ២០២០-២១ Kawasaki Frontale ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានផ្ទេរទៅកាន់លីកកំពូលជប៉ុននៅឆ្នាំ២០១៧ ដោយបានចុះកិច្ចសន្យាជាមួយក្លិប Hokkaido Consadole Sapporo។ ក្នុងឆ្នាំ ២០១៨ Chanathip បានក្លាយជាកីឡាករជម្រើស១១នាក់ល្អបំផុតប្រចាំ J.League។ ក្នុងឆ្នាំ២០១៩ កីឡាករសញ្ជាតិថៃបានជួយក្រុមឈានជើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ J.League YBC Levain Cup ប៉ុន្តែក្រុម Hokkaido Consadole បានត្រឹមតែជាក្រុមជើងឯករង។
ចំណាយពេលប្រាំឆ្នាំជាមួយក្លិប Hokkaido Consadole Chanathip បានរកគ្រាប់បាល់ឱ្យក្លិបចំនួន១៤គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូ២០លើក ក្នុងចំណោមការបង្ហាញខ្លួន ១១៥ប្រកួត។
ក្លិប Kawasaki Frontale ជាក្លិបដែលបានឈ្នះជើងឯក J.League ៤ដងជាប់គ្នាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។
Chanathip Songkrasin បានជួយថៃឈ្នះពាន AFF Suzuki Cup 2021 នៅសិង្ហបុរី។ ប្រធានក្រុមជម្រើសជាតិថៃ បានចំណាយពេលជាមួយក្រុមជម្រើសជាតិជាយូរឆ្នាំមកហើយក៏បានជួយថៃឈ្នះពានរង្វាន់ AFF Championships ចំនួន៣ដង ហើយក៏បានក្លាយជាកីឡាករដែលទទួលបានពានរង្វាន់កីឡាករល្អប្រចាំការប្រកួត (MVP Player) ចំនួន៣ដងដូចគ្នាផងដែរ៕
ដើម្បីកំសាន្តជាមួយហាងឆេងខ្ពស់ សូមចូលទៅកាន់ 1xBet Cambodia