Mbappé ជួយ PSG ផ្តួល Real Madrid នៅនាទីចុងក្រោយនៃការប្រកួតក្នុងលទ្ធផល 1-0!

0
604

#Kylian Mbappé បានបង្កើតគ្រាប់បាលជ័យជម្នះយ៉ាងអស្ចារ្យនៅនាទីទី 94 ជួយ Paris Saint-Germain ផ្តួលក្រុម Real Madrid នៅជើងទី១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League (UCL) វគ្គ 16 ក្រុមចុងក្រោយ។

PSG 1 - 0 R Madrid - Match Report & Highlights

# ការខកខានបាល់ប៉េណាល់ទីរបស់ Lionel Messi ធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំង និងឱកាសយកឈ្នះក្រុមបាល់ទាត់មកពីអេស្ប៉ាញកាន់តែទាបបំផុត។

Precio de boletos para el PSG vs Real Madrid en Champions

# PSG មើលទៅមានការលិចធ្លោខ្លាំងក្នុងតង់ទីមួយជាងគូប្រកួតដែលជាក្រុមមានបទពិសោធន៍ច្រើន ប៉ុន្តែអ្នកគាំទ្រទូទៅបានដឹងហើយថាក្រុមបារីសនឹងមានឱកាសខ្ពស់ក្នុងការយកឈ្នះ និងបានធ្វើឱ្យក្រុមរបស់លោក Mauricio Pochettino វាយបកក្នុងចន្លោះនាទីចុងក្រោយនៃការប្រកួត។

#ក្រុមម្ចាស់ផ្ទះចូលមកក្នុងទីលានប្រកួតយ៉ាងលឿនបន្ទាប់ពីការសម្រាក និងបានបង្កើតឱកាសដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេល 5 នាទីបន្ទាប់ពីការចាប់ផ្តើមការប្រកួតឡើងវិញ។ ការប្រកួតដោយគ្មានការញញើត​នៅប្រអប់គ្រោះថ្នាក់​បាន​បង្កើតឱកាស​ឱ្យ Mbappé កត់ចំណាំ ប៉ុន្តែអ្នកចាំទីបាន​ចុះ​ទៅ​​រារាំង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ។ នៅ​ពេល​នោះ ការរារាំង និងទប់ស្កាត់របស់ខ្សែការពារ Carvajal ទី​បំផុត​ត្រូវ​បាន​ថ្លោះថ្លោយ ខណៈ​ដែល​ Mbappé បានឆ្លៀតឱកាសចូលមក​ក្នុង​ប្រអប់គ្រោះថ្នាក់។

# Mbappé បានព្យាយាមរកគ្រាប់បាល់ពេញមួយការប្រកួត ប៉ុន្តែ​ទីបំផុត​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ បានរកគ្រាប់បាល់ដោយជោគជ័យជូនក្រុម PSG ដោយលទ្ធផល 1-0។

# ការបញ្ជូនបាល់របស់ Neymar ទៅកាន់ Mbappé រួចខ្សែប្រយុទ្ធរូបនេះបានអូសបាល់ឆ្លងកាត់ខ្សែការពារ Éder Militão និង Lucas Vázquez ហើយបានបញ្ចប់គោលដៅដោយជោគជ័យ។

# Real បានភ្លក្សរសជាតិចាញ់ក្រៅដីក្នុងវគ្គ 16 ក្រុមចុងក្រោយជាលើកទី 2 ក្នុង 12 លើកចុងក្រោយរបស់ពួកគេ ដែលទុកឱ្យពួកគេជួបការលំបាកក្នុងជើងទីពីរ។