មុនការប្រកួតនេះ អ្នកគាំទ្រកម្ពុជាជាច្រើនបានរំពឹងថា U23 វៀតណាម នឹងយកឈ្នះថៃដោយលទ្ធផល ៣ គ្រាប់ ដើម្បីជួយក្រុមកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បន្ទាប់ពី U23 វៀតណាម យកឈ្នះ ថៃ ១-០។ នៅលើគណនីហ្វេសប៊ុក អ្នកគាំទ្រវៀតណាមជាច្រើនបានសរសរ «សុំទោសដល់កម្ពុជា» ដែលមិនអាចឈ្នះច្រើន៣គ្រាប់ទល់នឹងថៃ។
អ្នកគាំទ្រវៀតណាមជាច្រើនបានឆ្លៀតឌឺដងដាក់ក្រុមថៃ និងកម្ពុជា។ អ្នកប្រើគណនីហ្វេសប៊ុក Trang Tran បានសរសេរថា៖ «សុំទោសកម្ពុជា! យើងបានបាត់បង់កីឡាករសំខាន់ៗជាច្រើនសម្រាប់ការប្រកួតនេះ។ យើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នក ប៉ុន្តែមិនអាចទៅរួច។ សង្ឃឹមថាអ្នកនៅតែអបអរសាទរយើង»។
គណនីហ្វេសប៊ុក Nguyen Anh Cong បានសរសេរថា៖ «សុំទោសកម្ពុជា! វៀតណាមបានព្យាយាមអស់ពីសមត្ថភាព ប៉ុន្តែឈ្នះបានតែ១គ្រាប់ប៉ុណ្ណោះលើក្រុមថៃ»។ ចំណែកអ្នកគាំទ្រដែលមានគណនីហ្វេសប៊ុកឈ្មោះ Thu Nu បានសរសេរថា៖ «សុំទោសស្តេចបាល់អាស៊ីអាគ្នេយ៍ (កម្ពុជា) ការសង្គ្រោះត្រូវបានបរាជ័យ»។
ទន្ទឹមនឹងនេះ អ្នកគាំទ្រថៃនៅតែជូរចត់នឹងលទ្ធផលនៃការប្រកួតលើកនេះ។ អ្នកគាំទ្រក្រុមថៃបានរិះគន់កីឡាករវៀតណាមថា «ធ្វើពុតជាដេកនៅលើទីលានដើម្បីពន្យាពេលវេលានៃការប្រកួត»។
អ្នកគាំទ្រក្រុមថៃដែលមានគណនីហ្វេសប៊ុកឈ្មោះ Jatuchai Thongsri បានសរសេរថា៖ «ការប្រកួតមានរយៈពេល ៩០ នាទី ប៉ុន្តែវៀតណាមលេងបានតែ ៦០ នាទីប៉ុណ្ណោះ នៅសល់ ៣០ នាទីទៀត ពួកគេព្យាយាមដេកនៅលើទីលាន»។
អ្នកគាំមានគណនីហ្វេសប៊ុកឈ្មោះ Black Boat បានសរសេរ; «កីឡាករថៃលេងបានល្អ ខណៈវៀតណាមតែងតែព្យាយាមពន្យាពេលនៅលើទីលានក្នុងពេលប្រកួត ។ ប្រហែលជាពួកគេត្រូវបានឧបត្ថម្ភដោយហាងលក់គ្រែ»៕