មុន​ 31st SEA Games គ្រូ​បង្វឹក​កម្ពុជា​បាន​កំណត់​គោលដៅដែល​មិន​នឹកស្មានដល់​ក្នុង​អាជីព

0
1154

ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣១​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា នៅប្រទេសវៀតណាម​ខាង​មុខ​នេះ កម្ពុជា​ជាក្រុមមួយក្នុងចំណោមក្រុមបាល់ទាត់នៅអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួម​ប្រកួត​កីឡា​បាល់​ទាត់​បុរស ។ បើ​តាម​លទ្ធផល​ចាប់​ឆ្នោត​ក្រុម U23 កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល B ជាមួយ​គូ​ប្រកួត​ផ្សេង​ទៀតដូចជា ថៃ ឡាវ សិង្ហបុរី និង​ម៉ាឡេស៊ី។

អ្នកដឹកនាំ U23 កម្ពុជា ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ គឺ​លោក Keisuke Honda ដែលជាគ្រូ​បង្វឹក។ អតីតតារាឆ្នើមរបស់ក្លឹប AC Milan និងសហការីក្នុងក្រុមគ្រូបង្វឹកបានចាប់ផ្ដើមរៀបចំក្រុម U23 កម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមទី៣១ និងសម្រាប់ស៊ីហ្គេមទី៣២ផងដែរ។

បើទោះជាមានតួនាទីជាគ្រូបង្វឹកក៏ដោយ លោក Keisuke Honda នៅតែមិនចង់បញ្ឈប់អាជីពបាល់ទាត់របស់គាត់នៅឡើយទេ ។ កាលពីពេលថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់លោក Honda បានបង្ហោះ Status ថា “I want to score goals in 20 countries. Come on my legs” ។

គិត​មក​ដល់​ពេល​នេះ គ្រូ​បង្វឹក​កម្ពុជា​បាន​ស៊ុត​បញ្ចូល​ទី​បាន​១១​ក្លិប​ក្នុង​៩​ប្រទេស​ផ្សេង​គ្នា ។ វាអាចត្រូវបានគេមើលឃើញថា លោក Honda នៅតែមានបំណងប្រាថ្នាចង់លេងបាល់ដល់ចំណុចកំពូលបើទោះបីជាលោកមានអាយុ ៣៦ ឆ្នាំហើយក៏ដោយ ដែលជាអាយុជិតនឹងឈានចូលដល់ការបញ្ចប់អាជីពរបស់កីឡាករបាល់ទាត់អាជីពទូទៅ ។

មុននោះ លោក Keisuke Honda ខ្លួនឯងក៏បានបង្ហាញពីមហិច្ឆិតាចង់ឈ្នះ SEA Games លើកទី៣២ ជាមួយ U23 កម្ពុជា ៖ “ខ្ញុំពេញចិត្តក្នុងការបន្តធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ/U22 កម្ពុជា គោលដៅរបស់ខ្ញុំគឺនាំមកនូវភាពជោគជ័យដល់ក្រុមកម្ពុជា នៅស៊ីហ្គេមលើកទី៣២ ។ យើងមានខ្សែយុវជនដែលមានសក្ដានុពល និងគុណភាពខ្ពស់។ យើងនឹងផ្តួលក្រុមទាំងអស់ដើម្បីឈ្នះជើងឯកនៅឆ្នាំ ២០២៣”។ លោក Honda បាននិយាយនៅក្នុងវីដេអូចែករំលែកអារម្មណ៍របស់លោកដែលបានបង្ហោះទៅកាន់គេហទំព័រ សហព័ន្ធបាល់ទាត់កម្ពុជា ៕