Ten Hag កំពុងពិចារណាទម្លាក់ Maguire ពីជម្រើសដំបូង

0
509

ERIK TEN HAG កំពុងពិចារណាទម្លាក់ Harry Maguire ពីជម្រើសដំបូង សម្រាប់ការប្រកួតរបស់ Manchester United ជាមួយ Liverpool ។

ប្រធានក្រុមបិសាចក្រហមបានចាប់ផ្ដើមរដូវកាលនេះ ដោយលេងពេញ 90 នាទីក្នុងការចាញ់ពីរប្រកួតដ៏អាម៉ាស់។

Raphael Varane អតីតតារាឆ្នើមរបស់ក្រុម Real Madrid បានចាប់ផ្តើមរដូវកាលនេះនៅលើកៅអីបំម្រុង ប៉ុន្តែត្រូវបានគេគិតថាអាចត្រលប់ទៅរកជម្រើស១១នាក់ដំបូងវិញនៅយប់ថ្ងៃចន្ទនេះ។

គាត់​បាន​ជំនួស​កីឡាករ Lisandro Martinez ដែល​មាន​តម្លៃ 55 លាន​ផោន​ក្នុង​រដូវ​ក្ដៅ​នៅពាក់កណ្តាល​តង់​ក្នុង​អំឡុង​ពេល​ចាញ់ Brentford 4-0 កាលពី​ចុង​សប្តាហ៍​មុន​។

ប៉ុន្តែបើយោងតាមសារព័ត៌មាន Manchester Evening News វាអាចជា Maguire ដែលធ្លាក់ចេញទល់នឹងក្រុមហង្សក្រហម ជាជាង Martinez ។

Maguire វ័យ 29 ឆ្នាំត្រូវបានធ្លាក់ទៅកៅអីបំម្រុងខណះ Man Utd ចាញ់ 3-1 នៅ Arsenal ក្នុងខែមេសាដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ។

ប៉ុន្តែ Ten Hag បានបង្ហាញជំនឿនៅពេលមកដល់របស់គាត់ដោយរក្សា Maguire ជាប្រធានក្រុម។

នៅពេលសួរថា “តើ Maguire ជាជម្រើសដំបូងមែនទេ? ខ្ញុំគិតថាពិតហើយ។

“គាត់​បាន​បង្ហាញ​វា​ពី​អតីតកាល ប៉ុន្តែ​គាត់​ក៏​ត្រូវ​តែ​បញ្ជាក់​វា​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត។

“គាត់​លេង​ប៉ុន្មាន​ដង? ​ហុកសិប​ដង​ឲ្យ​អង់គ្លេស?

“គាត់​ជា​កីឡាករអាជីព​ដែល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​រំពឹង​ច្រើន​ពី​គាត់។

Man United បានយកឈ្នះ 5-0 នៅ Old Trafford និង 4-0 នៅ Anfield ដោយក្រុមរបស់លោក Jurgen Klopp កាលពីរដូវកាលមុន។

បន្ទាប់ពីការប្រកួតចុងក្រោយកាលពីចុងសប្តាហ៍មុន ចាញ់នៅក្នុងដៃរបស់ Brentford,

គ្រូបង្វិក សញ្ជាតិហូឡង់រូបនេះបានឱ្យកីឡាករ រត់ 8.5 ម៉ាយក្នុងកំដៅ 33 ដឺក្រេនៅឯ Carrington កាលពីថ្ងៃអាទិត្យ។

!​ បង្កើតគណនីនៅ  1xbetcambodia ជាមួយនឹង ប្រូមូ៉តកូដ​ 1XCAMSPORTS លោកអ្នកទទួលការបនែ្ថមថ្មីៗ​រួមជាមួយហាងឆេងខ្ពស់​នឹងទំនុកចិត្ត