ក្លិបធំ របស់កម្ពុជា ២ ត្រៀមឡើងទៅប្រកួតពានរង្វាន់ AFC Cup 2022

0
1075

ក្លិបធំ របស់កម្ពុជា ២ ត្រៀមឡើងទៅប្រកួតពានរង្វាន់ AFC Cup 2022 ។ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២១ ភ្នំពេញក្រោន នឹងប្រឹងប្រែងធ្វើឲ្យល្អ ដើម្បីបានលទ្ធផលគាប់ប្រសើរ ក្នុងការប្រកួតព្រឹត្តិការណ៍អន្ដរជាតិនេះ ខណៈ វិសាខា ម្ចាស់ជើងឯកពានសម្ដេចឆ្នាំ២០២១ រងចាំការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បន្ទាប់ពីការចាប់ឆ្នោត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

តាមរយៈការប្រកួតក្នុងស្រុកកន្លងមក ក្លិបបាល់ទាត់ ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ទាំងផ្នែកបុរស និងនារី ។ ក្រោមការដឹកនាំ របស់គ្រូសញ្ជាតិអ៊ុយក្រែន លោក Oleg Starynskyi ភ្នំពេញបានបង្ហាញទម្រង់លេង ដែលគុណភាពខ្ពស់ មិនខុសគ្នាប៉ុន្មានទេ ពីក្រុមដទៃទៀតនៅក្នុងតំបន់អាស៊ី ទាំងសមត្ថភាព និងបច្ចេកទេស របស់កីឡាករ ក៏ដូចជាទម្រង់ក្នុងការប្រកួត ។

MCL៖ រុឹង ប៊ុនហៀង ស៊ុតបញ្ចូលទីចុងម៉ោងជួយឲ្យវិសាខា តាមស្មើភ្នំពេញក្រោន |  SPORT REFRESH ទំព័រ​ដើម​ | SPORT REFRESH ម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាល២០២១ ភ្នំពេញក្រោន ត្រៀមឡើងទៅប្រកួតពានរង្វាន់ AFC Cup 2022 ។លោក កែវ សុខង៉ន អ្នកចាត់ការទូទៅរបស់ក្លិប ប្ដេជ្ញាថា ក្លិបនឹងធ្វើឲ្យល្អ ក្នុងការឆ្លងផុតវគ្គជម្រុះក្នុងពូល ។ អ្នកចាត់ការរូបនេះ បានប្រាប់សារពត៌មាន Thmey Thmey ឲ្យដឹងថា ៖«ក្លិប តែងតែមានទិសដៅ ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ ជាពិសេសចង់ឲ្យ អ្នកគាំទ្រដឹងថា កម្រិតនៃការប្រឹងប្រែងរបស់កម្ពុជា មានការរីកចម្រើនខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ» ។

ដោយឡែកក្លិបវិសាខា ម្ចាស់ជើងឯកពានសម្ដេចឆ្នាំ២០២១វិញ មានព័ត៌មានថា នឹងត្រូវប្រកួតជាមួយក្រុម Young Elephants របស់ឡាវ ។ ប៉ុន្តែព័ត៌មាននេះ មិនទាន់ច្បាស់ការនៅឡើយទេ ដោយត្រូវរង់ចាំការផ្ដល់ដំណឹង ពីខាងគណៈកម្មការរៀបចំការប្រកួត AFC Cup សិន ។ នេះបើតាមលោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្លិបវិសាខា។

តែយ៉ាងណា លោក ហុក ចិត្រា បានបញ្ជាក់ថា ទោះបីជាមិនទាន់ច្បាស់មានព័ត៌មានច្បាស់​ពីការប្រកួតជម្រុះ (AFC Qualified Play-Off) ជាមួយក្លិបឡាវ Young Elephants ក៏ដោយ តែក្លិបមានការប្ដេជ្ញា និងយកកៅអី ឲ្យបានសម្រាប់វគ្គ​ចែកពូល ។

ក្រុមវិសាខា និងខេត្តព្រៃវែង ត្រៀមព្រលះគ្នា យកជ័យ ដោយមិនគិតពីមនោសញ្ចេតនា  ធ្លាប់ជាបងប្អូនរួមក្លិប | Cambosport.netលោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្លិបវិសាខា បានបញ្ចាក់ថា៖ «កីឡាកររបស់ក្លិប អាចមានសមត្ថភាព ប្រដំប្រសងគ្នា ជាមួយនិងកីឡាករ ក្នុងក្លិបដទៃក្នុងតំបន់អាស៊ី ។ កីឡាករ នឹងពង្រឹងបន្ថែម នូវសមត្ថភាពខ្លួន ឲ្យខ្លាំងប្រហាក់ប្រហែល និងកីឡាករក្នុងតំបន់» ។

អ្នកចាត់ការទូទៅរូបនេះ បន្ថែមថា បច្ចុប្បន្នកីឡាករមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងនានា លើព្រឹត្តិការណ៍អន្ដរជាតិ ។

គួរបញ្ជាក់ថា ការត្រៀមវគ្គចែកពូលនេះ មាន ១១ក្រុម និង២ក្រុមទៀតសម្រាប់វគ្គជម្រុះ (AFC Qualified Play-Off) ។ ក្លិបទាំង២របស់កម្ពុជា សុទ្ធតែមានបទពិសោធន៍ក្នុងការប្រកួតពានរង្វាន់ AFC Cup នេះរួចមកហើយ ។ សម្រាប់ភ្នំពេញក្រោន ក៏ធ្លាប់ជាអតីតជើងឯករង នៃពានរង្វាន់ AFC President’s Cup 2011 ។ បច្ចុប្បន្នពាន AFC President’s Cup ត្រូវបានលុបចោល និងបញ្ចូលទៅក្នុងការប្រកួត AFC Cup ចាប់តាំងពីក្នុងឆ្នាំ ២០១៥ ៕