កាសែត Bola daily ដែលជាកាសែតកីឡាដ៏ធំ និងល្បីល្បាញបំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ី ទើបតែកំណត់អត្តសញ្ញាណខ្សែប្រយុទ្ធដ៏មានឥទ្ធពលបំផុតក្នុងការប្រកួតចំនួន ៤រូប ក្នុងពូល B នៃពានរង្វាន់ AFF Cup និងបានព្រមានដល់ក្រុមការពារជាតិឥណ្ឌូនេស៊ីឱ្យថែរក្សាទម្រង់លេងឱ្យបានល្អ។
• ចាន់ វឌ្ឍនាកា (កម្ពុជា)
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេដាក់រហស្សនាមថា Messi របស់កម្ពុជា។ ក្នុងរដូវកាលបាល់ទាត់ឆ្នាំ ២០២១ គាត់ស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ ក្នុងចំណោម ៤០ប្រកួត។ នេះជាខ្សែប្រយុទ្ធដ៏ទំនើប និងឆ្នើម មានល្បឿន កម្លាំងខ្លាំង និងបច្ចេកទេសល្អ។ គាត់ក៏ជាខ្សែប្រយុទ្ធដ៏ក្លាហាន និងមានបទពិសោធផងដែរ ដោយសារតែលេងនៅលីគជប៉ុន និងម៉ាឡេស៊ី ថ្មីៗនេះ ក្នុងអាវនៃក្រុមជម្រើសជាតិកម្ពុជា វឌ្ឍនាកា នៅតែជាខ្សែប្រយុទ្ធសំខាន់ ដើម្បីជួយកម្ពុជា យកឈ្នះលើក្រុម Guam ក្នុងលទ្ធផល ៣-១ តាមរយៈការប្រកួតពីរលើក ដើម្បីឈ្នះសិទ្ធិទៅលេងវគ្គជម្រុះនៃ Asian Cup 2023។
• Nguyen Tien Linh (វៀតណាម)
កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្រុមវៀតណាម មានកម្លាំខ្លាំង មានល្បឿនលឿន និងលេងបានល្អនៅតំបន់ប្រយុទ្ធ។ ក្នុងវគ្គជម្រុះ World Cup 2022 Tien Linh ក៏បានស៊ុតបញ្ចូលទីជាមួយឥណ្ឌូណេស៊ី។ ខ្សែប្រយុទ្ធរូបនេះមានសមត្ថភាពស៊ុតបាល់ពីចម្ងាយយ៉ាងគ្រោះថ្នាក់បំផុត ដោយជ្រើសរើសទីតាំងនៅតំបន់ប៉េណាល់ទីរបស់គូប្រកួត ដើម្បីស៊ុតបញ្ចូលទីដ៏គួរអោយចាប់អារម្មណ៍។
• Syafiq Ahmad (ម៉ាឡេស៊ី)
អ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្រុមម៉ាឡេស៊ី។ នៅអាយុ ២៦ ឆ្នាំ Syafiq បានរួមចំណែក ២៤ គ្រាប់ដល់ក្រុមម៉ាឡេស៊ី។ នៅដំណាក់កាលទីពីរនៃវគ្គជម្រុះ World Cup 2022 ការប្រកួតទាំងពីរទល់នឹងឥណ្ឌូនេស៊ី Syafiq គឺកីឡាកររូបនេះបានស៊ុតបញ្ចូលទីបានទាំងពីរលើក។ Syafiq មានបច្ចេកទេសល្អ តែសបាល់ដោយក្បាលគួរឱ្យចាប់អារម្មណ៍ និងកម្លាំងរឹងមាំ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យខ្សែការពារឥណ្ឌូនេស៊ីវិលមុខជាមិនខាន។
• Soukaphone Vongchiengkham (ឡាវ)
កម្ពស់មិនខ្ពស់ប៉ុន្មានទេ ប៉ុន្តែស៊ុតបញ្ចូលទីបាន ២៩ គ្រាប់ក្នុង ៤០ ប្រកួតសម្រាប់ក្រុមឡាវ វង្ស ចៀងខាំ រូបគេក៏បានស៊ុតបញ្ចូលទីលើក្រុមឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ AFF Cup 2014 ។ នេះគឺជាខ្សែប្រយុទ្ធដែលមានបច្ចេកទេសល្អ និងរហ័ស ជំនាញគ្រប់ និងអូសបាល់បានល្អ។ នៅប្រទេសឡាវ គាត់ត្រូវបានគេដាក់រហស្សនាមថា Messi។