ក្លិបកាំភ្លើងធំ Arsenal បានហក់ឡើងលេខ៧វិញនៅលើតារាងក្របខ័ណ្ឌ Premier League បន្ទាប់ ពីយកឈ្នះក្លិប Norwich City ដោយលទ្ធផល៤ទល់នឹង០នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញ។
នៅក្នុងការប្រកួតនោះដែរកីឡាករ Aubameyang ជាអ្នកបាញ់បានមួយគ្រាប់មុនឲ្យកាំភ្លើងធំនៅនាទីទី៣៣ ក្រោយពីអ្នកចាំទី Tim Krul របស់ Norwich ធ្វើឲ្យមានកំហុសនៅមុខទីរបស់ខ្លួន។ ចំណែកឯគ្រាប់ទី២កើតឡើងមិនយូរនោះទេ ពោលគឺនៅ៤នាទីបន្ទាប់ រកបានដោយកីឡាករ Xhaka ក្រោមការបោះបាល់ដ៏ល្អពីកីឡាករ Aubameyang ។
ចូលដល់តង់ទី២ កីឡាកររបស់ក្លិប Norwich ក៏បានឲ្យការដូទៅ Aubameyang រកបានគ្រាប់ទី២របស់ខ្លួននៅនាទីទី៦៧ មុនពេលដែលកីឡាករទើបតែដូរចូល Cedric Soares រកបានគ្រាប់ទី៤ឲ្យ Arsenal ដោយការស៊ុតបាល់យ៉ាងស្អាតលើដំបូលទូកនៅនាទីទី៨១។
ក្រោយចប់ការប្រកួតនេះ Arsenal បាន៣ពិន្ទុឡើងទៅឈរលេខ៧មានពិន្ទុសរុប៤៦ នៅលើ Spurs ដែលនៅសល់មួយប្រកួតក្នុងដៃ មួយពិន្ទុ និងនៅក្រោមក្លិបលេខ៦ Wolves ចំនួន៦ពិន្ទុ។ ចំណែកឯក្លិប Norwich វិញមានតែ២១ពិន្ទុប៉ុណ្ណោះដោយកំពុងតែឈរនៅបាតតារាង៕