ផែនការផ្លាស់ប្តូរកីឡាករ របស់ Atletico និង Liverpool

0
600

                  Atletico ចង់ប្តូរ Partey យក Oxlade-Chamberlain

– Atletico Madrid កំពុងស្វែងរកការផ្លាស់ប្តូរខ្សែបម្រើ Thomas Partey យកOxlade-Chamberlain នៅពេលដែលខ្សែបម្រើ Ghana បដិសេធមិនបន្តកុងត្រា។

Thomas Partey ខ្លួនគាត់ផ្ទាល់ចង់ផ្លាស់ទៅលេងនៅ Premier League ហើយបានទាក់ទងទាំង Arsenal និង MU ។

Arsenal ចាត់ទុក Partey ជាគោលដៅកំពូល។ ទោះយ៉ាងណា Atletico បារម្ភខ្លាចដៃគូមិនអាចបង់ថ្លៃដោះលែងកុងត្រាពេញ ៤៥ លានផោន។

ក្រុមបាល់ទាត់អេស្ប៉ាញបានទទួលយកការបាត់បង់ Partey ប៉ុន្តែពេលនេះពួកគេកំពុងស្វែងរកកិច្ចព្រមព្រៀងទាក់ទងផ្ទាល់ជាមួយ Liverpool ។

Oxlade-Chamberlain គឺជាឈ្មោះដែល Atletico ចង់បាន។ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសទើបតែចាប់ផ្តើម ១៣ ប្រកួតនៅ Premier League រដូវកាលនេះហើយត្រូវបានចាត់ទុកថាជាសន្លឹកបៀយុទ្ធសាស្រ្តរបស់គ្រូបង្វឹកលោក Jurgen Klopp ។

បច្ចុប្បន្ន Oxlade-Chamberlain មានកិច្ចសន្យា ៣ ឆ្នាំជាមួយក្រុម Anfield ។ បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ង រគាត់នៅតែមិនទាន់រកទម្រង់លេងដូចមុនបាន ១០០ ភាគរយ។

Atletico Madrid សង្ឃឹមថានឹងបញ្ចុះបញ្ចូល Liverpool ឱ្យផ្លាស់ប្តូរ Thomas Partey យក Oxlade-Chamberlain កិច្ចព្រមព្រៀងនេះអាចមានប្រយោជន៍សម្រាប់ភាគីទាំងពីរ។

Klopp ខ្លួនគាត់ផ្ទាល់ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរចំពោះការសម្តែងរបស់ Partey នៅពេលដែល Liverpool ប្រឈមមុខនឹង Atletico ក្នុងវគ្គជម្រុះ Champions League ។