អនុប្រធានក្លឹប Barcelona:​ ​ការវិលត្រឡប់របស់ Messi គឺ “អាចធ្វើទៅបាន”

0
486

ក្រុមយក្សកាតាឡានបានចំណាយប្រាក់ 145 លានផោនក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប៉ុន្តែពួកគេត្រូវការផ្នែកហិរញ្ញវត្ថុមួយចំនួនទៀតដើម្បីចំណាយបន្ថែមទៀត។ទោះបីជាមានការព្យាយាមកែលម្អស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក៏ដោយ ការចំណាយប្រាក់ឈ្នួលរបស់ Barcelona មានចំនួន 546 លានផោន។

យោងតាមកាសែត Daily Mail បានឱ្យដឹងថា Barcelona ចង់កាត់បន្ថយ 150 លានផោន ពួកគេព្យាយាមចំណាយប្រាក់ឈ្នួលរបស់ពួកគេប្រមាណ 376 លានផោនទៅ 402 លានផោន។

របាយ​ការណ៍​បាន​បញ្ជាក់​ថា​គម្រោង​កាត់​បន្ថយ​ចំណាយ​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ចាកចេញនូវកីឡាករល្បីៗ​មួយ​ចំនួន​រួម​មាន Gerard Pique, Sergio Busquets និង Jordi Alba ។

ថ្មីៗនេះអនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្លឹប Barcelona លោក Eduard Romeu បានអះអាងថាការវិលត្រឡប់របស់ Messi គឺ “អាចធ្វើទៅបាន” ការកែលម្អហិរញ្ញវត្ថុរបស់ក្លឹបអាចជួយឱ្យពួកគេចុះហត្ថលេខាលើកីឡាករអាហ្សង់ទីននៅពេលដែលកិច្ចសន្យារបស់ Paris Saint-Germain របស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។