ឭ Barca ដាក់ Ousmane Dembele ក្នុងលក្ខខណ្ឌឲ្យខ្ចីជើងភ្លាម Arsenal ចាប់អារម្មណ៍ភ្លែត!

0
596

បន្ទាប់​​មាន​ព័ត៌មាន Barcelona ដាក់ Ousmane Dembele ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ភ្លាម ក្រុម​កាំភ្លើង​ធំ Arsenal បានដាក់ការ​ចាប់​អារម្មណ៍ និង​ចង់បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង ពី​អេស្ប៉ាញទៅ​កាន់អង់គ្លេស​នៅ​ចប់​​រដូវ​កាល​នេះ។

បើ​យោងតាម Daily Mail ក្លឹប​អ្នក​មាន​បុណ្យ បាន​រៀប​ចំ​ឱ្យ​អតីត​កីឡាករ Dortmund ចេញ​ក្នុង​លក្ខខណ្ឌ​ខ្វី​ជើង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រាក់​​ឈ្នួល ហើយ​សង្ឃឹម​​លក្ខខណ្ឌ​នេះ ​ពួកគេ​​​នឹង​ឃើញ​តម្លៃ​ខ្លួន​របស់គេកើន​ឡើង ងាយ​ស្រួល​លក់​ចេញ ខណៈគោល​បំណង​ធំ​របស់លោក Boss Quique គឺ​ចង់​បាន Neymar មក​វិញ ដូច្នេះ​ចង់​មិន​ចង់​​ក្លឹបត្រូវ​លក់​កីឡាករ​ខ្លះ​ ជាពិសេស Dembele ដែល​កំពុងញាំញី​ដោយ​របួសនេះឯង។

ចំណែកការចង់បាន Demele ទៅ Emirate stadium គេ​ក៏​មិន​ទាន់​​ច្បាស់​ដែរថា ក្រុមកាំភ្លើងធំបានចរចាយ៉ាងណាហើយជាមួយ​ក្លឹប​នៅ​តំបន់​កាតាឡាន់ ដោយគ្រាន់​តែទម្លាយ​​ថាក្រុម​លោក Mikel Arteta ​កំពុង​​ប្រជែង​ដណ្ដើម​ខ្សែ​ប្រយុទ្ធ​រូប​នេះ ជាមួយនឹង​ក្រុមសេះបង្កង់ Juventus។

បើតាម The Sun ក្លឹប Barca ចង់​បាន​ការ​ចរចា​​ខ្សែ​ប្រយុទ្ធ​បារាំង ស្រដៀង​នឹង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Philippe Coutinho ដែល​កំពុង​​លេង​នៅ Bayern Munich ទឹកដីអាល្លឺម៉ង់ដែរ។

កីឡាករ​បារាំង​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៨​វ័យ​​២៣​ឆ្នាំ បាន​ឈ្នះ LaLiga ២​ដង​ជាមួយ Barca ក្រោយ​ចេញ​ពី Dortmund នៅ​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន ១៣៥​លាន​ផោន។ គេ​បង្ហាញ​ខ្លួន​បាន ៧៤​ប្រកួត​ប៉ុណ្ណោះគ្រប់​កម្មវិធី ដោយ​សារតែ​មាន​របួស​ធ្ងន់ធ្ងរ​ដល់​ទៅ​១០​ដង ហើយ​របួស​ធ្ងន់​ចុង​ក្រោយកាល​ពី​ខែ​កុម្ភៈ បានធ្វើឱ្យអនាគត​របស់​គេ​ហាក់​ត្រូវ​បាន​បញ្ចប់ ខណៈ​កីឡាករ​ដែល​ជំនួស​តំណែង​​​គេ​នោះ​គឺ Ansu Fati និង Francisco Trincao៕