Bayern Munich និង Dortmund នៅ Bundesliga គឺដូចជា Man Utd និង Liverpool

0
596

តំណែងរបស់ Bayern Munich និង Borussia Dortmund នៅ Bundesliga អាចប្រៀបធៀបជាមួយ Man Utd និង Liverpool ក្នុងលីគកំពូលអង់គ្លេស។

ក្របខ័ណ្ឌ Bundesliga គឺជាជើងឯកអឺរ៉ុបដំបូងគេដែលបានវិលត្រឡប់មកប្រកួតវិញ បន្ទាប់ពីការពន្យាពេលយ៉ាងយូរដោយសារតែការរីករាលដាលនៃជំងឺរកូវីឌ-១៩ ។ ក្នុងឪកាសនេះ Daily Mail បានធ្វើការប្រៀបធៀបរវាងក្លឹប Bundesliga និង Premier League ដើម្បីរកក្លឹបស្រដៀងគ្នា។

Bayern Munich ត្រូវបានគេប្រៀបធៀបទៅនឹង Man UTD ពីព្រោះក្លឹបទាំងពីរមានលទ្ធផលល្អបំផុតក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ពួកគេ។ ក្រុមទាំងពីរក៏មានចំនួនអ្នកគាំទ្រយ៉ាងច្រើននៅក្នុងប្រទេស និងជុំវិញពិភពលោកផងដែរ។ លើសពីនេះទៅទៀតទាំង MU និង Bayern Munich មានគុណសម្បត្តិនៃកេរ្តិ៍ឈ្មោះ និងលក្ខខណ្ឌហិរញ្ញវត្ថុច្រើនដើម្បីទាញយកកីឡាករជើងខ្លាំងរបស់គូប្រជែង។

ទន្ទឹមនឹងនេះ Dortmund ត្រូវបានប្រដូចទៅនឹងក្រុម Liverpool របស់អាឡឺម៉ង់ជាមួយនឹងខ្សែតភ្ជាប់របស់គ្រូបង្វឹក Jurgen Klopp ។ ប្រហាក់ប្រហែលនឹង Liverpool ទល់នឹង MU, Dortmund ជាអ្នកប្រឆាំងនឹង Bayern ក្នុងក្របខ័ណ្ឌ Bundesliga ។ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់ Dortmund និង Liverpool ក៏មានភាពល្បីល្បាញដោយសារភាពស្មោះត្រង់ និងភាពរីករាយដែលពួកគេបានបង្កើតឡើងចំពោះអ្នកទស្សនានៅកីឡាដ្ឋាន។

មហាសេដ្ឋីដែលកំពុងរះឡើងគឺ RB Leipzig ត្រូវបានគេប្រៀបធៀបទៅនឹង Man City ក្លឹបបានផ្លាស់ប្តូរជីវិតបន្ទាប់ពីទទួលបានការវិនិយោគពីម្ចាស់អារ៉ាប់។ ជាមួយគ្នានេះដែរ RB Leipzig ក៏បានឈ្នះ ហើយឈានចូលក្នុងតារាងក្រុមដណ្ដើមជើងឯក Bundesliga ដោយសារការវិនិយោគយ៉ាងខ្លាំងរបស់ Red Bull Group ។

ប្រៀបធៀបក្លឹប Bundesliga ជាមួយក្លឹបនៅ Premier League៖

Bayern Munich – MU

Dortmund – Tottenham

RB Leipzig – Man City

Bayer Leverkusen – Tottenham

M’gladbach – Chelsea

Schalke – Everton

Hoffenheim – Leicester

Hertha Berlin – West Ham

Wolfsburg – Wolves

Freiburg – Burnley

Koln – Newcastle

Union Berlin – Sheffield United

Frankfurt – Arsenal

Augsburg – Southampton/Brighton

Mainz – Watford/Crystal Palace

Dusseldorf – Bournemouth

Werder Bremen – Aston Villa

Paderborn – Norwich