បែលហ្ស៊ិក vs ស៊ុយអែត ត្រូវផ្អាកបន្ទាប់ពីមនុស្សពីរនាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទីក្រុងប្រ៊ុចសែល

0
443

ខ្មាន់កាំភ្លើងម្នាក់ដែលអះអាងថា ជាសមាជិកនៃក្រុមភេរវករ បានបាញ់ប្រហារទៅលើក្រុមអ្នកគាំទ្របាល់ទាត់ស៊ុយអែត ដែលក្នុងនោះ ២នាក់បានស្លាប់។ ចំណែក​អ្នក​ទី​៣​ត្រូវ​បាន​គេ​និយាយ​ថា​របួសធ្ងន់ ។

វីដេអូដែលបង្ហោះដោយកាសែតបែលហ្ស៊ិក Het Laaste Niews បានបង្ហាញបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូចនៅលើម៉ូតូស្កូតឺ បានបាញ់កាំភ្លើង ។ ខ្មាន់កាំភ្លើង​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែងកើតហេតុ។

សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo អានថា ខ្ញុំទើបតែបានចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្រចំពោះលោក Ulf Kristersson បន្ទាប់ពីការវាយប្រហារដ៏អាក្រក់កាលពីយប់មិញលើពលរដ្ឋស៊ុយអែតនៅទីក្រុងប្រ៊ុចសែល។

ការប្រកួតបានឈានដល់ពាក់កណ្តាលតង់នៅកីឡដ្ឋាន Stade Roi Baudouin បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Viktor Gyokeres និង Romelu Lukaku ប៉ុន្តែភាគីទាំងសងខាងមិនបានប្រគួតសម្រាប់តង់ទីពីរ។ យោងតាមទូរទស្សន៍ស៊ុយអែត TV6 កីឡាករស៊ុយអែតបានប្រាប់ UEFA ថាពួកគេមិនចង់បន្តលេងទេ ហើយក្រុមបែលហ្ស៊ិកក៏យល់ព្រម។

ការបង្ហោះរបស់បិសាចក្រហមបែលហ្ស៊ិកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសេរថា ដោយសារតែឧប្បត្តិហេតុនៅទីក្រុងព្រុចសែលកាលពីយប់មិញការប្រគួតត្រូវបានផ្អាក។

ក្រោយមក UEFA បានបន្ថែមថា “បន្ទាប់ពីមានការសង្ស័យថាមានការវាយប្រហារភេរវកម្មនៅទីក្រុងប្រ៊ុចសែល នៅល្ងាចនេះ វាត្រូវបានសម្រេច បន្ទាប់ពីបានពិភាក្សាជាមួយក្រុមទាំងពីរ និងអាជ្ញាធរប៉ូលីសក្នុងតំបន់ថា ការប្រកួតជម្រុះ Uefa Euro 2024 រវាងបែលហ្ស៊ិក និងស៊ុយអែត ត្រូវបានបោះបង់ចោល។

ប៉ូលីសបានប្រាប់អ្នកគាំទ្រឱ្យស្នាក់នៅក្នុងកីឡដ្ឋាន ដើម្បីសុវត្ថិភាពរបស់ពួកគេ។ អាជ្ញាធរ​បែលហ្ស៊ិក​បាន​បង្កើន​ការ​ប្រកាស​អាសន្ន​ភេរវកម្ម​របស់​ក្រុង​ព្រុចសែល​ដល់​កម្រិត​ខ្ពស់​បំផុត និង​កម្រិត​ខ្ពស់​ទីពីរ​នៅ​ក្នុង​ប្រទេស។

ភាពស្ងៀមស្ងាត់មួយនាទីត្រូវបានគេសង្កេតឃើញមុនពេលការប្រកួតជម្រុះ Euro 2024 ហើយអ្នកគាំទ្រមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងកន្លែងឈរ។

Stade Roi Baudouin មានទីតាំងនៅសង្កាត់ភាគពាយ័ព្យនៃទីក្រុងព្រុចសែល ចម្ងាយប្រហែល 6.4km ពីមហាវិថី Ypres ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើង។