Bruno Fernandes ចង់ផ្តាច់ខ្លួនឱ្យឆ្ងាយពី Juan Mata ដោយសារមូលហេតុ….

0
623

តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Bruno Fernandes បាននិយាយថា ប្រសិនបើគាត់ត្រូវជ្រើសរើសមិត្តរួមក្រុមម្នាក់ដើម្បីផ្តាច់ខ្លួនមិននៅក្បែរ នោះគាត់នឹងជ្រើសរើសយក Juan Mata។

ក្រុមបិសាចក្រហមទើបតែវិលត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីមានការរីករាលដាលនៃជំងឺឆ្លងប្រភេទថ្មី ខណៈដែលក្របខ័ណ្ឌ Premier League ឥឡូវនេះសង្ឃឹមថានឹងចាប់ផ្តើមឡើងវិញនៅពាក់កណ្តាល​ខែមិថុនានេះ។ ខណៈពេលដែល Fernandes ទើបតែមកដល់ Old Trafford ពីរបីខែមុនពេល Covid-19 បានរីកសាយ គាត់មិនបានខ្ជះខ្ជាយពេលវេលាច្រើនក្រៅពីការងារក្នុងទីលាននោះទេ។

ក្រៅពីគ្រាប់បាល់ទាំង ៣ និងបាល់បោះឱ្យមិត្តរួមក្រុមទាំង ៤ គ្រាប់របស់គាត់សម្រាប់ក្រុមលោក Ole Gunnar Solskjaer ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះបានបង្កើតមិត្តភាពជាច្រើនរួចទៅហើយ ជាពិសេសជាមួយ Mata ដែលតែងតែគាំទ្រចម្រៀងរបស់ Fernandes។

Fernandes បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា តើគាត់ចង់ផ្តាច់ខ្លួនជាមួយមិត្តរួមក្រុមណាម្នាក់ រួចគាត់បានឆ្លើយថា “ខ្ញុំនឹងជ្រើសរើស Mata ពីព្រោះប្រសិនបើខ្ញុំនៅដាច់ដោយឡែកជាមួយគាត់ ខ្ញុំអាចស្តាប់ចម្រៀងរបស់ខ្ញុំរៀងរាល់ថ្ងៃ! Mata តែងតែច្រៀងចម្រៀងរបស់ខ្ញុំដាក់ខ្ញុំគ្រប់ពេល​។”

“វាមិនមែនជាបរិយាកាសនៃ Old Trafford នោះទេ ប៉ុន្តែគាត់គឺជាប្រភេទមនុស្សដែលដាក់ចិត្តរបស់គាត់ទាំងអស់ក្នុងបទចម្រៀងមួយនេះ ដូច្នេះនៅពេលគាត់ច្រៀងចម្រៀងឱ្យខ្ញុំស្តាប់ វាពិតជាពិរោះណាស់! “ជាធម្មតាខ្ញុំមកដល់មុនគាត់ ហើយគាត់តែងមកញ៉ាំអាហារពេលព្រឹក ហុចដៃមកឱ្យខ្ញុំ ហើយចាប់ផ្តើមច្រៀងថា Bruno, Bruno, Bruno!”។

ខណៈពេលដែលការរស់នៅស្ថិតក្នុងការហាមឃាត់ វាចាប់ផ្តើមមានភាពលំបាកដល់កីឡាករបាល់ទាត់ ភាគច្រើន ទើបធ្វើឱ្យ Fernandes បានចំណាយពេលវេលាដ៏រីករាយជាមួយកូនស្រីរបស់លោកផងដែរ៕