ជាលើកដំបូងបង្អស់ ដែលក្រុមហ៊ុនកំសាន្តលំដាប់អន្តរជាតិ គឺ 1xBet បានបញ្ចូលប្រដាល់គុនខ្មែរចូលទៅក្នុងប្រព័ន្ធវែបសាយរបស់ក្រុមហ៊ុន សម្រាប់ជូនលោកអ្នកធ្វើការកំសាន្ត។
នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ 1xBet បានជ្រើសរើសគូប្រកួតពិសេសមួយសម្រាប់ជូនលោកអ្នកធ្វើការកំសាន្ត គឺ ការប្រកួតរវាង ប៊ុន សុធា vs បឺត សង្ឃឹម នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN។
តាមប្រវត្តិ បឺត សង្ឃឹម មានបទពិសោធប្រកួតច្រើនជាង ប៊ុន សុធា ដោយគេធ្លាប់ប្រកួតបាន ១០៥ ដង ឈ្នះ ៨៣ ចាញ់ ២០ ស្មើ ២ ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៣០ ដង ហើយប្រកួតចុងក្រោយ ឈ្នះ សេក គឹមសាន្ត។ ចំណែក ប៊ុន សុធា ធ្លាប់ប្រកួតបាន ៨៥ ដង ឈ្នះ ៦៨ ចាញ់ ១៥ ស្មើ ២ ដង ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ ២៩ ដង ហើយប្រកួតចុងក្រោយឈ្នះ យ៉ន ពិសី។
កីឡាករ ប៊ុន សុធា ដែលធ្លាប់បានសន្លប់ ក្រោមស្នាដៃ បឺត សង្ឃឹម កន្លងមកនោះ បាននិយាយថា៖ «ខ្ញុំរំពឹងត្រឹម ៥០ ភាគរយទេ ព្រោះថា បឺត សង្ឃឹម គាត់ល្អដែរ»។
ចំណែក បឺត សង្ឃឹម បាននិយាយថា៖ «ខ្ញុំរំពឹងឈ្នះតែត្រឹម ៥០ ភាគរយទេ ប៉ុន្តែធានាវ៉ៃអស់ពីសមត្ថភាព ព្រោះវគ្គនេះ សំខាន់ណាស់ ដណ្តើមយកកៅអី ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ យ៉ាងណាក៏ដោយ ការប្រកួតនេះលំបាកដូចគ្នា ព្រោះខ្ញុំត្រូវការផ្លាស់ប្តូរក្បាច់ប្រកួតភ្លាមៗ ទៅតាមស្ថានភាពជាក់ស្តែង»។
តាមមតិអ្នកទស្សនាភាគច្រើន គេមានការជឿជាក់ទៅលើកីឡាករ បឺត សង្ឃឹម ច្រើនជាង ប៊ុន សុធា ប៉ុន្តែគេមានការបារម្ភថា ប្រសិនបើឈ្នះមិនដាច់ ឬមិនអាចផ្តួលដៃគូបាននោះ ពោលពេលពិន្ទុប្រហាក់ប្រហែល គឺគេជឿថា ចៅក្រមដាក់ពិន្ទុ អាចគាំទ្រខ្លាំងទៅលើ ប៊ុន សុធា ខណៈដែលសង្វៀននេះ កន្លងមក មានភាពចម្រូងចម្រាសខ្លាំងជាច្រើនគូមកហើយ ដូចជាលទ្ធផល មិនប្រក្រតី វ៉ាន់ វឿន និង អេលីត ចំរើន ព្រមទាំងគូ ធន់ អៀងឡៃ និង អ៊ូច ធារិទ្ធ ជាដើម៕