កម្ពុជានឹងមិនបោះបង់ការប្រកួតជម្រុះ Asian Cup 2023 នៅពេលដែល AFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) ចេញលិខិតសុំទោស និងប្តេជ្ញាថានឹងមិនឲ្យមានកហុសកើតឡើងម្ដងទៀតឡើយ។
ប៉ុន្មានថ្ងៃកន្លងមកនេះ ដំណឹងដែលកម្ពុជាគំរាមលុបចោលការប្រកួតជម្រុះ Asian Cup ឆ្នាំ២០២៣ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក កែវ សារ៉េត បានបញ្ជាក់ថា ក្រុមកម្ពុជានឹងមិនបន្តលេងក្នុងវគ្គជម្រុះ Asian Cup 2023 ប្រសិនបើ AFC និងប្រទេសម្ចាស់ផ្ទះឥណ្ឌា មិនសុំទោស និងដោះស្រាយបញ្ហាដែលទាក់ទងនឹងទំហំទង់ជាតិកម្ពុជា ការស្នាក់នៅសណ្ឋាគារ ក៏ដូចជាបទភ្លេងគោរពទង់ជាតកម្ពុជាមុនការប្រកួតរវាងឥណ្ឌា និងកម្ពុជា។
នៅល្ងាចថ្ងៃទី ៨ ខែមិថុនា និងព្រឹកថ្ងៃទី ៩ ខែមិថុនា AFC និង AIFF ទាំងពីរស្ថាប័នបានសុំទោស និងប្តេជ្ញាថានឹងកែកំហុសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ តំណាងកម្ពុជាក៏បានទទួលយកការសុំទោសនេះផងដែរ។ គេដឹងថាក្រុមកម្ពុជានឹងនៅតែចូលរួមក្នុងវគ្គជម្រុះ Asian Cup ឆ្នាំ២០២៣។
ការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់ Asian Cup 2023 មានក្រុមចូលរួមទាំងអស់ចំនួន ២៤ ក្រុម ចែកចេញជា ៦ ពូល ក្នុង១ក្រុមត្រូវប្រកួត៣ជុំ ដែលរៀបចំក្នុងប្រទេសចំនួន ៦ ចាប់ពីថ្ងៃទី ៨-១៤ ខែមិថុនា។ ក្រុមល្អបំផុតចំនួន ៦ និងក្រុមរងជើងឯកចំនួន ៥ នឹងឈ្នះសំបុត្រទៅកាន់វគ្គបន្ត។ ក្រុមទាំង ១១ នេះនឹងចូលរួមជាមួយ ១៣ ក្រុមដែលមានសំបុត្រផ្ទាល់ ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ 2023។
កម្ពុជាស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះ ឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន។ កម្ពុជាចាញ់ឥណ្ឌា ០-២ ក្នុងការប្រកួតបើកឆាកយប់ថ្ងៃទី៨ ខែមិថុនា។ កម្ពុជានឹងមានការប្រកួតចំនួនពីរទៀតជាមួយហុងកុង នៅថ្ងៃទី ១១ ខែមិថុនា មុនពេលជួបអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ៕