ការដោះដូរកីឡាករ

Donnarumma ប្រកាសចេញពីPSG ទាំងសោកស្តាយ ក្រោយក្លិបដកឈ្មោះចេញ​មុន​ប្រកួត UEFA Super Cup

Donnarumma ប្រកាសចេញពីPSG ទាំងសោកស្តាយ ក្រោយក្លិបដកឈ្មោះចេញ​មុន​ប្រកួត UEFA Super Cup

អ្នកចាំទីសញ្ជាតិអ៊ីតាលី បានបង្ហោះលើបណ្តាញសង្គម Instagram របស់ខ្លួន​ដោយបាន​បង្ហាញការអរគុណទៅកាន់អ្នកគាំទ្រ​ និងក្លិប PSG សម្រាប់ការរួមរស់ជាមួយគ្នាពេល​កន្លង​មក។ ​​អ្នកចាំទី Gianluigi Donnarumma សរសេរដូច្នេះ៖ «ជូនចំពោះអ្នកគាំទ្រក្លិប PSG ដ៏​ពិសេស ចាប់តាំងពីថ្ងៃដំបូង ការមកដល់របស់ខ្ញុំ ខ្ញុំ​បានផ្តល់គ្រង់យ៉ាង ទាំងក្នុងនិងក្រៅ​ទីលាន ដើម្បីអាចស្វែងរកឃើញទីកន្លែងដ៏ពិសេស​មួយ ក្នុងការការពារគ្រាប់បាល់សម្រាប់​ក្លិប​មួយ​​នេះ។​ តែជារឿងសោកស្តាយ មនុស្សម្នាក់​សម្រេច​ចិត្តថា ខ្ញុំមិនអាចក្លាយជា​សមាជិក​​ក្រុមនេះបានតទៀត ហើយមិនអាចផ្តល់គ្រប់​យ៉ាងលើសពីនេះ ក្នុងការជួយក្រុម​ឱ្យជោគជ័យបានតទៀត។ ខ្ញុំពិតជាខកចិត្ត និងឈឺចាប់​ខ្លាំងបំផុត។»។ យ៉ាងណាមិញ គ្រូបង្វឹកក្រុម PSG…

គ្រូ Man Utd សរសើរសមាជិកថ្មី Sesko មានគុណសម្បត្តិតាមបំណងក្រុមចង់បាន

គ្រូ Man Utd សរសើរសមាជិកថ្មី Sesko មានគុណសម្បត្តិតាមបំណងក្រុមចង់បាន

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United ​សរសើរខ្សែប្រយុទ្ធចំណូលថ្មី Benjamin Sesko មានគុណសម្បត្តិ និងគុណភាពគ្រប់គ្រាន់សមតាមអ្វីដែលក្រុមចង់បានក្នុងការបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថែមទាំងបង្ហាញក្តីសង្ឃឹម នឹងជួយកីឡាករវ័យ ២២ឆ្នាំ ឱ្យបង្កើនសមត្ថភាពភាពបន្ថែមទៀត ក្រោយការផ្ទេរក្នុងតម្លៃថ្លៃទៅ Old Trafford។ Sesko សម្រេចការផ្ទេរចេញពី RB Leipzig ទៅក្លិបបិសាចក្រហម តម្លៃ ៧៦,៥លានអឺរ៉ូ(៨៩លានដុល្លារ) កាលពីសប្តាហ៍មុន បូករួមជាមួយនឹងប្រាក់បូកបន្ថែមលើកទឹកចិត្តប្រមាណ ៨,៥លានអឺរ៉ូ(៩,៩លានដុល្លារ)។ ខ្សែប្រយុទ្ធស្លូវេនី…

Nunez ចេញពី Liverpool ជ្រើសយក Al Hilal ដោយបដិសេធសំណើក្លិប Al Nassr

Nunez ចេញពី Liverpool ជ្រើសយក Al Hilal ដោយបដិសេធសំណើក្លិប Al Nassr

Darwin Nunez  បានសម្រេចចាកចេញពី Liverpool ក្រុមម្ចាស់ការពារជើងឯក Premier League ទៅចូលរួមក្រុមអារ៉ាប៊ីសាអូឌីត Al Hilal ក្រោមកិច្ចសន្យារយៈពេល ៣ឆ្នាំ ដោយបដិសេធសំណើក្លិប Al Nassr ដែលមាន Cristiano Ronaldo ជាប្រធានក្រុម។ តម្លៃនៃការផ្ទេរពុំត្រូវបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេសអះអាងថា ក្លិបមកពីអារ៉ាប៊ីសាអូឌីត បានបង់ប្រាក់ប្រមាណ ៦១,៦៩លានដុល្លារ បូករួមទាំងប្រាក់បូកបន្ថែម Add-ons ប្រមាណជាង ៥លានដុល្លារ សម្រាប់កីឡាករសញ្ជាតិអ៊ុយរូហ្កាយ វ័យ…

Heung Min Son បានសម្រេចចិត្តចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ

Heung Min Son បានសម្រេចចិត្តចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ

ព័ត៌មានផ្លូវការចុងក្រោយបំផុតគឺ កីឡាករ Son Heung-min ពិតជាបានប្រកាសចាកចេញពីក្លឹប Tottenham Hotspur មែន។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏កក្រើកមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃនេះ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានពន្យល់ថា គាត់ត្រូវការ “បរិយាកាសថ្មី” ដើម្បីជំរុញខ្លួនឯងបន្ថែមទៀត បន្ទាប់ពីបានលេងឲ្យក្លឹបអស់រយៈពេល ១០ ឆ្នាំមកហើយ។ គាត់បានលើកឡើងថា ការឈ្នះពានរង្វាន់ Europa League កាលពីខែឧសភា ធ្វើឲ្យគាត់មានអារម្មណ៍ថាបានសម្រេចអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានជាមួយ Spurs។ មិនទាន់មានការបញ្ជាក់ផ្លូវការអំពីក្លឹបបន្ទាប់របស់គាត់នៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានជាច្រើនបានរាយការណ៍ថា Son…

មូលហេតុដែលជំរុញ Nico Williams បន្តនៅ Bilbao បដិសេធសំណើ Barca

មូលហេតុដែលជំរុញ Nico Williams បន្តនៅ Bilbao បដិសេធសំណើ Barca

Nico Williams ដៃគូល្អជាមួយនឹង Lamine Yamal នៅជម្រើសជាតិអេស្ប៉ាញ ចង់បន្ត និងបង្កើតប្រវត្តិសាស្រ្តនៅក្លិបកំណើត Athletic Bilbao ដោយច្រានចោលសំណើពីសំណាក់ក្លិប Barcelona។ ដោយមានការជំរុញបន្ថែមពីក្រុមគ្រួសារ និងមានបងប្រុសជាប្រធានក្រុម Bilbao ផងជាមូលហេតុអន្ទងចិត្ត Williams ឱ្យបន្តកិច្ចសន្យាជាមួយក្លិបរហូតដល់​ ឆ្នាំ២០៣៥។ Barcelona ជាក្លិបមួយបានព្យាយាមទិញយក Nico William តាំងពី១ឆ្នាំ មុនមកម្ល៉េះ ហើយនៅទីផ្សារដោះដូរកាលពីខែមុន ក្លិបរហស្សនាមអ្នកមានបុណ្យបានត្រៀមប្រាក់ប្រមាណ ៥៨លានអឺរ៉ូ (៦៧លានដុល្លារ) សម្រាប់ខ្សែបម្រើស្លាបអន្តរជាតិអេស្ប៉ាញរូបនេះ។…

Cristiano Ronaldo បន្តកុងត្រា ២ ឆ្នាំជាមួយ Al Nassr រកចំណូលបានជាង ៦៧៥ លានដុល្លារ

Cristiano Ronaldo បន្តកុងត្រា ២ ឆ្នាំជាមួយ Al Nassr រកចំណូលបានជាង ៦៧៥ លានដុល្លារ

កំពូលតារាបាល់ទាត់ Cristiano Ronaldo បានសម្រេចបន្តកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំទៀតជាមួយក្លិប Al Nassr របស់អារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីចំណាយពេល ២ ឆ្នាំដំបូងជាមួយក្លិបនេះ។ កិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឲ្យ Ronaldo រកបានទឹកប្រាក់សរុបប្រមាណ ៤៦៧ លានដុល្លារ ក្នុងទម្រង់ជាប្រាក់ឈ្នួល រួមទាំងប្រាក់ឧបត្ថម្ភ និងចំណែកភាគហ៊ុនក្លិប ១៥ ភាគរយផងដែរ។ បន្ទាប់ពីការបន្តកុងត្រាជាមួយខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះ ក្លិប Al…

Ronaldo ថានឹងនៅតែបន្តលេងឱ្យ Al Nassr ក្រោយពីឈ្នះពាន Nations League

Ronaldo ថានឹងនៅតែបន្តលេងឱ្យ Al Nassr ក្រោយពីឈ្នះពាន Nations League

កិច្ចសន្យារវាងតារាបាល់ទាត់ព័រទុយហ្កាល់ ជាមួយ​ក្លិបក្នុងលីគ អារ៉ាប៊ីសាអូឌីត នឹងផុត​នៅ​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា​។ Ronaldo ទើបជួយ​ជម្រើសជាតិព័រទុយហ្កាល់ ដណ្តើមបាន​ពាន​រង្វាន់ UEFA Nations League កាលពីថ្ងៃទី៨ មិថុនា ដោយយកឈ្នះការប្រកួតទល់នឹង​អេ​ស្ប៉ាញ​។ ក្រោយឈ្នះពាន កីឡាករវ័យ៤០ឆ្នាំ បានចេញមុខអះអាង​អំពីរឿងអនាគត​របស់​គេ ថានឹងបន្តនៅក្លិប Al Nassr ដដែលគ្មានការផ្លាស់ប្តូរក្លិបឡើយ ឆ្លើយតបទៅនឹងសំណួរ​របស់ក្រុមអ្នកកាសែត។ កន្លងទៅ អតីតខ្សែប្រយុទ្ធក្លិប Real Madrid, Manchester United ធ្លាប់ទទួលបានសំណើ​ផ្ទេរ​ជាច្រើន ពីសំណាក់ក្លិបធំៗនៅអារ៉ាប៊ីសាអូឌីត…

យុវជនលេចធ្លោ Yamal និង Mastantuono ត្រូវការពេលអភិវឌ្ឍខ្លួន ដើម្បីកើនសមត្ថភាពដល់កម្រិតកំពូល

យុវជនលេចធ្លោ Yamal និង Mastantuono ត្រូវការពេលអភិវឌ្ឍខ្លួន ដើម្បីកើនសមត្ថភាពដល់កម្រិតកំពូល

Yamal យុវជនវ័យ ១៧ឆ្នាំ សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នជាកីឡាករកំពុងធ្វើព្យុះភ្លៀងខ្លាំងនៅក្លិប​ Barca ដោយរូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនក្នុងរដូវកាល ២០២៤-២៥។ ចំណែក Mastantuono វិញ ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាហ្សង់ទីន កំពុងឡើងជើងនៅក្លិប River Plate ក៏ធ្វើឱ្យផ្ទុះចំណាប់អារម្មណ៍ ប្រចាំបាល់ទាត់ប្រទេសអាហ្សង់ទីនដូចគ្នា។ មើលឃើញពីពន្លកកីឡាករថ្មីមានសមត្ថភាព ក្នុងវិស័យបាល់ទាត់ លោក Trezeguet អតីតកីឡាករជម្រើសជាតិបារាំង ទាមទារឱ្យកីឡាករវ័យក្មេងទាំងពីរ ត្រូវការពេលលេងឱ្យបានច្រើន និងគ្មានសម្ពាធពីមជ្ឍដ្ឋានជុំវិញខ្លួន ដើម្បីអាចមានកម្រិតសមត្ថភាពឈានដល់កម្រិតកំពូល។ «Yamal ជាកីឡាករម្នាក់មានទេពកោសល្យពិសេស ជាកីឡាករមួយរូបបាននាំមកនូវរបៀបលេងខុសពីអ្នកដទៃ។ Yama…

Isco និយាយលេងសើចថាចង់​ប្រមូលលុយគ្នា ទិញ Antony ពី Man Utd ឱ្យ Real Betis

Isco និយាយលេងសើចថាចង់​ប្រមូលលុយគ្នា ទិញ Antony ពី Man Utd ឱ្យ Real Betis

លេងឱ្យក្លិប Real Betis ក្នុងនាមជាកីឡាករខ្ចីជើងរហូតបញ្ចប់រដូវកាល ២០២៤-២៥ ខ្សែបម្រើ Antony ត្រូវបានក្លិបបិសាចក្រហមបញ្ចេញមកកាន់ទឹកដីអេស្ប៉ាញ ក្រោយរូបគេធ្លាក់ទម្រង់លេងខ្លាំង។  យ៉ាងណាក៏ដោយ នៅពេលទៅដល់អេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានបង្ហាញទម្រង់លេងល្អឡើងវិញ ហើយតែងរួមចំណែកយកបានជ័យជម្នះដល់ក្លិប Real Betis។ ខ្ចីពី Man Utd ខ្សែបម្រើដែលមានតម្លៃផ្ទេរថ្លៃ មិនស្ថិតក្នុងជម្រើសទិញដាច់នោះទេ ហើយរូបគេនឹងវិលត្រឡប់ទៅអង់គ្លេសវិញ ក្រោយចប់រដូវកាលនេះ។ នៅក្នុងកិច្ចសម្ភាសក្រោយចប់ការប្រកួតដែល Betis យកឈ្នះជើងខ្លាំង Sevilla លទ្ធផល ២-១ កាលពីសប្តាហ៍មុន…

Alphonso Davies ជិតឈានដល់ការយល់ព្រមចូលរួមជាមួយ Real Madrid ដោយមានលក្ខខណ្ឌផ្ទាល់ខ្លួន…

Alphonso Davies ជិតឈានដល់ការយល់ព្រមចូលរួមជាមួយ Real Madrid ដោយមានលក្ខខណ្ឌផ្ទាល់ខ្លួន…

យោងតាម ​​Marca ក្លឹប Real Madrid ខិតទៅជិតការទទួលបានភ្លើងខៀវពី Davies ក្នុងការចុះកុងត្រា។ ទោះបីជាមានការចរចាជាបន្តជាមួយ Bayern ក៏ដោយ ក៏កិច្ចព្រមព្រៀងមួយមិនទាន់ត្រូវបានសម្រេច ដែលជាអ្វីមួយដែលបង្កើនសុទិដ្ឋិនិយមនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ ដោយបានយល់ព្រមលក្ខខណ្ឌជាមួយ Real Madrid ជិតមួយឆ្នាំមុន អ្វីដែលផ្តល់ឱ្យ Los Blancos បង្កើនសុទិដ្ឋិនិយមគឺថាភ្នាក់ងាររបស់ Davies Nedal Huoseh បានផ្តល់បញ្ជាឱ្យមេធាវីដើម្បីគូរកិច្ចសន្យាដោយសរសេរនូវអ្វីដែលពួកគេបានយល់ព្រម។ ជាធម្មតា Davies នៅតែត្រូវចុះកិច្ចសន្យាដដែល ប៉ុន្តែ Real…