គ្រូ Man Utd សរសើរសមាជិកថ្មី Sesko មានគុណសម្បត្តិតាមបំណងក្រុមចង់បាន
លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United សរសើរខ្សែប្រយុទ្ធចំណូលថ្មី Benjamin Sesko មានគុណសម្បត្តិ និងគុណភាពគ្រប់គ្រាន់សមតាមអ្វីដែលក្រុមចង់បានក្នុងការបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ថែមទាំងបង្ហាញក្តីសង្ឃឹម នឹងជួយកីឡាករវ័យ ២២ឆ្នាំ ឱ្យបង្កើនសមត្ថភាពភាពបន្ថែមទៀត ក្រោយការផ្ទេរក្នុងតម្លៃថ្លៃទៅ Old Trafford។ Sesko សម្រេចការផ្ទេរចេញពី RB Leipzig ទៅក្លិបបិសាចក្រហម តម្លៃ ៧៦,៥លានអឺរ៉ូ(៨៩លានដុល្លារ) កាលពីសប្តាហ៍មុន បូករួមជាមួយនឹងប្រាក់បូកបន្ថែមលើកទឹកចិត្តប្រមាណ ៨,៥លានអឺរ៉ូ(៩,៩លានដុល្លារ)។ ខ្សែប្រយុទ្ធស្លូវេនី…