ការប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ការបញ្ចប់រដូវកាល ក្នុងការប្រកួត UEFA Champions League ធ្វើឡើងយឺតយ៉ាងបែបនេះដោយសារតែស្ថានភាពកូវីដ-១៩ មិនទាន់ធូរស្រាល។
ទោះជាខាងណាក្ដីផែនការខាងលើនេះ មិនទាន់សម្រេចយ៉ាងណានោះទេ គម្រោងនេះនឹងត្រូវលើកមកពិភាក្សាបន្ថែមទៀតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ខាងមុខ ជាមួយនឹងគណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ការប្រកួតទាំងអស់របស់ UEFA Champions League ត្រូវបានអាក់ខានជិតមួយខែ ទៅហើយដោយស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល់ខ្លាំងពាសពេញតំបន់អឺរ៉ុប៕